ព្រឺសម្បុរ! បង្ហាញប្រវត្តិពិតត្រួសៗ ព្រាយក្រឡាភ្លើង ក្នុងជំនឿដូនតាខ្មែរដែលគ្រប់គ្នាខ្លាចរអាមិនចង់ជួប

Share This

តើប្រិយមិត្តអ្នកអានធ្លាប់ឮពីរឿងនិទានព្រាយក្រឡាភ្លើងទេ? នៅក្នុងកម្រងសាវតាអរូប និង នរវិទ្យា ឯកសារស្តីពីទំនៀមទម្លាប់ និង ជំនឿរបស់ខ្មែរ ចាស់បុរាណខ្មែរយើងជឿលើអារក្ស អ្នកតា និង អមនុស្ស ជាពិសេសខ្មោចអារក្សរបស់ខ្មែរគឺមានច្រើនប្រភេទច្រើនសណ្ឋាន គួរឲ្យចាប់អារម្មណ៍ក្រៃលែង។ ថ្ងៃនេះ «ប្រជាប្រិយ» សូមពាំនាំអារម្មណ៍ប្រិយមិត្តមកស្គាល់ប្រភេទអរូបមួយប្រភេទរបស់ខ្មែរយើង ដែលមានឈ្មោះថា ព្រាយក្រឡាភ្លើង ដើម្បីជ្រាប និង សិក្សាស្វែងយល់ឲ្យកាន់តែស៊ីជម្រៅថា តើព្រាយក្រឡាភ្លើងគឺជាអ្វី?

ព្រាយក្រឡាភ្លើង គឺជាអរូបភេទស្រីមួយប្រភេទ ដែលអ្នកភូមិ ឬ ប្រជាជនខ្មែរអ្នកមានជំនឿហៅតគ្នាថា ខ្មោចម្តាយដើម។ អមនុស្សនាមព្រាយក្រឡាភ្លើងនេះ យកជីវិតតែក្មេងតូចៗដែលជិតកើត ដល់អាយុ ៦ ខួប តែប៉ុណ្ណោះ។

តាមជំនឿបែបផ្លូវងងឹត អ្នកខ្លះថា «ព្រាយក្រឡាភ្លើង» មកពីម្តាយ ឬ គ្រួសារអ្នកជំងឺនិយាយខុសមាត់ ខុសពាក្យ ទើបព្រាយចូលបណ្ដាលឲ្យប្រកាច់។ ដូច្នេះត្រូវយកអ្នកជំងឺទៅវត្តសូត្រមន្ត ស្រោចទឹក ទើបព្រាយចេញទៅវិញ។

តាមឯកសារផ្សេងទៀត ខ្មែរយើងធ្លាប់ជឿថា ទារកដែលកើតមកចាប់កំណើតលើលោក មានម្តាយនាពេលបច្ចុប្បន្នផង និង ម្តាយកាលពីជាតិមុនផង។ ម្តាយពីជាតិមុនដូនតាយើងហៅថា ម្តាយដើម។ ចាស់បុរាណខ្មែរយើងជឿថា ខ្មោចម្តាយដើមនៅតែស្រឡាញ់កូនស្ងួនជានិច្ច ហើយរិះរកគ្រប់វិធីគ្រប់កាលៈទេសៈដើម្បីយកកូនខ្លួនទៅវិញ។ កាលណាបើខ្មោចម្តាយដើមនោះធ្វើវាបានសម្រេច បានន័យថាទារកនោះនឹងស្លាប់។

ដូចច្នេះជីវិតទារកពេលជិតនឹងចាប់កំណើតគឺប្រទាញប្រទង់គ្នារវាងម្តាយដើម និង ម្តាយពេលបច្ចុប្បន្ន (ម្តាយថ្មី)។ ទំនៀមទម្លាប់ពីបុរាណខ្មែរយើង ជាពិសេសម្តាយបច្ចុប្បន្ននឹងរកគ្រប់វិធីដើម្បីរក្សាកូន និង រកវិធីគ្រប់យ៉ាងដើម្បីញុំាងឲ្យកូនមានអាយុជីវិតយ៉ឺនយូរ មានសុខភាពល្អ និង អាចរស់រហូតដល់ចាស់។ ដូចច្នេះ នៅសម័យបុព្វកាល ដើម្បីទប់ទល់នឹងការដណ្តើមទៅវិញរបស់ម្តាយដើមនោះ រាល់ពេលកូនកើតមកភ្លាមគេយកកូននោះ រកគ្រូដើម្បីខាកស្តោះ ផ្តាច់កូននោះពីម្តាយដើម។ គ្រូដែលស្តោះផ្លុំទារកពេលកើត គេហៅគ្រូនោះថា គ្រូសម្តោះ ។ ជួនកាលស្តោះហើយ ក្មេងនោះឈឺ គេរកគ្រូទាយគន់គូរទៅឃើញថា ខុសគ្រូសម្តោះ គេតម្រូវឲ្យរៀបរណ្តាប់សែនគ្រូសម្តោះនោះទើបជា បើមិនដូចច្នោះទេ ទារកដែលខុសគ្រូនោះ នឹងត្រូវស្កន់ជាន់ ដោយគេជឿថាជំងឺនេះស្កន់នេះ កើតឡើងដោយសារម្តាយដើមក្មេងរកកូនឃើញ និង យកវាទៅវិញបានសម្រេច គេប្រសិទ្ធនាមជំងឺនេះថា ស្កន់ម្តាយដើម។

បច្ចុប្បន្ន ស្កន់ម្តាយដើម ត្រូវបានគេហៅឈ្មោះថ្មីថា តេតាណុសទារក ដោយក្បួនវេជ្ជសាស្ត្រថា ដោយសារកង្វះខាតក្បួនអនាម័យ លើរបស់របរប្រើប្រាស់ ក្នុងពេលឆ្លងទន្លេមិនស្អាត កន្ត្រៃកាត់ទងផ្ចិតទារកមានច្រែះ និង មិនបានស្ងោររម្ងាប់មេរោគ ហើយក្រចកដៃឆ្មបមិនមានការលាងសម្អាតត្រឹមត្រូវ ជាដើម។

ពាក្យព្រាយក្រឡាភ្លើងនេះមិនមានលក្ខណៈវិទ្យាសាស្ដ្រទេ។ ជំនឿ ព្រាយក្រឡាភ្លើង ដែលមានទាំងការផ្សព្វផ្សាយក្នុងភាពយន្តនោះ បច្ចេកទេសវេជ្ជសាស្ត្របានច្រានចោលថា នេះជារឿងមួយមិនពិតទេ ហើយជំនឿស៊ប់បែបនេះថែមទាំងអាចធ្វើឲ្យបាត់បង់ជីវិតស្ត្រីជាម្ដាយ និងអ្នកជំងឺថែមទៀតផង។

ពាក្យនេះអាចធ្វើឱ្យលោកអ្នកមួយចំនួនគិតដល់រឿងអប្បិយជំនឿ ព្រោះមានពាក្យថា ព្រាយ ប៉ុន្ដែដោយសារក្រុមអ្នកវិទ្យាសាស្ត្រខ្មែរយើងមិនទាន់រកពាក្យអ្វីមួយជំនួស ក៏ឈ្មោះវេជ្ជសាស្ត្រក៏នៅតែបន្ដប្រើពាក្យនេះដដែលដើម្បីឱ្យប្រជាពលរដ្ឋងាយយល់។ ផ្ទុយទៅវិញ ព្រាយក្រឡាភ្លើង គឺជាជំងឺមួយដែលឧស្សាហ៍ជួបប្រទះ ជាពិសេសនៅប្រទេសកំពុងអភិវឌ្ឍន៍ ដូចជាប្រទេសកម្ពុជាយើងជាដើម ។

ចំពោះអាការនៃជំងឺព្រាយក្រឡាភ្លើងមានដូចជា សម្ពាធឈាមឡើងខ្ពស់ ប្រូតេអុីនច្រើនក្នុងទឹកនោម ឈឺក្បាលធ្ងន់ មើលមិនឃើញស្រវាំងភ្នែក ឬ ងាយនឹងចាញ់ពន្លឺ ឈឺចាប់ក្នុងពោះ ឡើងទម្ងន់ ០,៩ គីឡូក្នុង ១ សប្តាហ៍ ឈឺក្បែរឆ្អឹងជំនីរខាងស្តាំ នោមទាស់ វិលមុខ ចង់ក្អួត ឬក្អួតចង្អោរ ។

មានតែការពិនិត្យផ្ទៃពោះការវាស់កម្រិតជាតិស្ករ ឬ ជាតិប្រៃក្នុងទឹកនោមនៅពេលពពោះ ព្រមជាមួយនឹងការសម្រាលកូននៅមន្ទីរពេទ្យទេទើបធានាសុវត្ថិភាពសម្រាប់ការការពារជំងឺព្រាយក្រទ្បាភ្លើង និង ជំងឺផ្សេងទៀតដែលអាចកើតមាននៅពេលសម្រាលបាន ៕

នៅឡាវ អាកាសធាតុត្រជាក់ខ្លាំងរហូតកកឡានកកម៉ូតូ ឯខោអាវហាលក្រៅផ្ទះឡើងរឹងឆ្កឹងអស់

ប្រាប់តៗគ្នាផង! សមាជិក ប.ស.ស ពេលឈឺ អាចមានសិទ្ធិស្នើសុំប្រាក់បំណាច់ប្រចាំថ្ងៃ ៧០% បាន ឱ្យតែមានលក្ខខណ្ឌ ៣ នេះ

ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

មាស ម៉ូលីណា សម្រស់ស្អាតខ្ញង់ដូចជំនាន់ប្រកួត Freshie Girl ទាំងពេលនេះកូនៗធំៗទន្ទឹមខ្លួន

កុំទ្រាំទៀតតស់ណាត់គ្នាទៅ! សួនផ្កាមួយនៅបាត់ដំបង កំពុងផ្ទុះល្បីថតរូបស្អាតខ្លាំង សំបុត្រចូលតែ ៥ ពាន់ ថតរូបមួយសេរី

គំនិតអ្នករកស៊ី! ទោះបីរស់នៅស្រុកគេ អ្នកផលិតមាតិកាធ្វើម្ហូប ឡុង ម៉ូនីកា ស្វះស្វែងបង្កើតមុខជំនួញពេញដៃ

អាកាសធាតុរងាញ័រញាក់ តែពលរដ្ឋឥណ្ឌា ១៥ លាននាក់នៅនាំគ្នាសម្រុកទៅទន្លេងូតទឹកលាងបាប ក្នុងពិធីបុណ្យសាសនា Maha Kumbh Mela

ឱកូនអើយកូន! ឪពុកបង្ហោះដំណឹងបាត់កូនប្រុស ដែលរៀននៅសាលាគថ្លង់ចុងក្រោយត្រូវរកឃើញបាត់បង់ជីវិត ក្នុងទឹកស្ទឹងសង្កែ

ជួបព្យុះពេលកំពុងជិះទូកកណ្ដាលសមុទ្រ ភ័យពេកគិតថាខ្លួនឯងមិនរស់ ក៏ថតវីដេអូដ៏រំជួលចិត្តផ្ដាំផ្ញើទៅម៉ែនៅផ្ទះ

(វីដេអូ) មានឈ្មោះជាប្ដីប្រពន្ធពេញច្បាប់ហើយ តែ ជី ដេវីត នៅតែបំពេញក្ដីស្រមៃធំមួយឱ្យ ទេព បូព្រឹក្ស

ព័ត៌មានបន្ថែម

ដើរលេងយប់ៗចំណាំមើល! សុខៗឃើញសត្វចិញ្ចឹមមានអាការប្លែកៗ ៥ នេះ ច្បាស់ហើយវាចង់ប្រាប់ថាមានខ្មោចតាម

ព្រឺព្រួច! រឿងរ៉ាវព្រលានយន្តហោះមួយនៅឥណ្ឌា មានខ្មោចស្រីស្លៀកសលងសាហាវបំផុត ក្នុងប្រវត្តិសាស្ត្រ

ស្វែងរកព័ត៌មាន​ ឬវីដេអូ