ស្រ្តីជនជាតិរុស្ស៉ី វ័យ ៥៨ ឆ្នាំម្នាក់ កំពុងតែធ្វើឱ្យមហាជនផ្ទុះការចាប់អារម្មណ៍ ដោយសារតែការយកឆ្នាំងអ៊ុតមកអ៊ុតលើមុខ ហើយអះអាងថាជាតិចនិចជួយឱ្យស្បែកតឹងណែនក្មេងជាងវ័យ។
តាមព័ត៌មានបានឱ្យដឹងថា ស្រ្តីរូបនេះ ឈ្មោះថា Chalala គឺជា Influencer ខាងផ្នែកសម្រស់ ដែលមានបទពិសោធរឿងថែរក្សាសម្រស់មកជាង ១៧ ឆ្នាំទៅហើយ។ Chalala តែងយកវត្ថុប្លែកៗដូចជា ឆ្នាំងអ៊ុត ម៉ាស៊ីនបូមធូលី ប្រដាប់រុញកិនម្សៅ មកប្រើប្រាស់នៅលើផ្ទៃមុខរបស់ខ្លួន ដោយបានអះអាងថាវាគឺជាតិចនិចដែលជួបបំបាត់ស្នាមជ្រីវជ្រួញ ធ្វើឱ្យស្បែកតឹងណែនក្មេងជាងវ័យទៀតផង។
យ៉ាងណាមិញ Chalala មានអ្នកតាមដាននៅតាមបណ្តាញសង្គមច្រើនណាស់ ដោយសារតែវិធីថែសម្រស់ប្លែកទាំងនេះ ហើយ Chalala ក៏បានយកប្រាក់ចំនួន ៥០០០ រុស្ស៉ីរូបប៊ល ដែលស្មើប្រមាណ ៥០ ដុល្លារពីអ្នកគាំទ្រផងដែរ ក្នុងការដែលពួកគេចាប់អារម្មណ៍លើតិចនិចនេះ។
ដោយឡែក ខាងគ្រូពេទ្យជំនាញបានចេញមុខព្រមានថា ការប្រើប្រាស់វត្ថុប្លែកៗនៅលើស្បែកមុខ អាចបង្កឱ្យមានការរលាកស្បែក បង្កឱ្យមានការឆ្លងមេរោគ ដែលបណ្តាលឱ្យមានការប៉ះពាល់ទៅលើស្បែកធ្ងន់ធ្ងរបាន៕
ប្រភព៖ Khaosod