មានករណីដ៏គួរឱ្យរន្ធត់មួយ បានកើតឡើងនៅខេត្តស្រះបុរី ប្រទេសថៃ ដោយបុរសចំណាស់វ័យ ៨៤ ឆ្នាំម្នាក់ ត្រូវឆ្កែដែលខំចិញ្ចឹមស្រឡាញ់ដូចជាកូន ខាំស្លាប់រហូតដល់សពមើលសឹងមិនយល់ នៅក្នុងផ្ទះខ្លួនឯង។
តាមព័ត៌មានបានឱ្យដឹងថា គេបានប្រទះឃើញបុរសចំណាស់រូបនេះ ដេកស្លាប់នៅក្នុងថ្លុកឈាមក្រោមផ្ទះរបស់លោក ដោយសាកសពមានសភាពដាច់រហែកមើលសឹងមិនយល់។ ក្នុងនោះ កដៃខាងស្តាំបានបាត់ទៅ រីឯនៅតាមដងខ្លួនសុទ្ធតែស្នាមធ្មេញរបស់សត្វឆ្កែ និង ស្នាមដាច់រហែកពាសពេញ។
យ៉ាងណាមិញ កូនស្រីរបស់ជនរងគ្រោះបានឱ្យដឹងថា ឆ្កែមួយក្បាលនេះឪពុករបស់នាងបានចិញ្ចឹមមកតាំងពីតូចមកម្ល៉េះ ហើយស្រឡាញ់វាខ្លាំងណាស់ មិនដឹងថាមូលហេតុអ្វីបានជាវាខាំឪពុកដល់ស្លាប់បែបនេះឡើយ តែក៏សង្ស័យថាមកពីឪពុកដាក់ច្រវ៉ាក់វាយូរពេក ទើបធ្វើឱ្យវាស្រ្តេសទៅជាកាចក៏ថាបានដែរ។ ដោយឡែក សាកសពរបស់បុរសចំណាស់រូបនេះ ក៏ត្រូវបានអាជ្ញាធរបញ្ជូនទៅធ្វើកោសល្យវិច្ច័យបន្តទៀតផងដែរ៕
ប្រភព៖ AMARINTV