ក្រោយពីប្រឹងប្រែងសាងសង់យ៉ាងសស្រាក់ស្រាំទាំងយប់ថ្ងៃពីសំណាក់អ្នកជំនាញ មកទល់ពេលនេះស្ពានអាកាសច្រមុះជ្រូកក្បាលថ្នល់ ឬ ស្ពានអាកាសមរតកតេជោ កំពុងសាងសង់ជិតរួចរាល់ទាំងស្រុងហើយ។
ជាក់ស្តែង កាលពីថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ ២០២៤ កន្លងទៅនេះ ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញបានអញ្ជើញជាអធិបតីភាពក្នុងពិធីភ្ជាប់ស្ពានអាកាស «មរតកតេជោ» ដំណាក់កាលទី ២ (ស្ពានអាកាសជាន់ទី ១) ស្ថិតនៅក្នុងខណ្ឌមានជ័យ និង ខណ្ឌចំការមន រាជធានីភ្នំពេញ។
ក្នុងនោះដែរ ទិដ្ឋភាពទាំងស្រុងនៃ ស្ពានអាកាសមរតកតេជោ មើលពីអាកាសដែលបានបង្ហោះឡើយដោយផេករដ្ឋបាលរាជធានីភ្នំពេញ ពិតជាស្រស់ស្អាត ធំទូលាយ និង អាចឱ្យបងប្អូនពលរដ្ឋធ្វើដំណើរឆ្លងកាត់បានក្នុងពេលដ៏ខ្លីខាងមុខនេះ ជួយសម្រួលការកកស្ទះ ចំណេញពេលវេលានៃការធ្វេីដំណេីរ ជាក់ស្តែងនៅព្រឹកថ្ងៃទី ១៨ ខែធ្នូនេះ ឃើញមានការបើកឱ្យជិះសាកល្បងផងដែរ៕
រូបភាព៖ រដ្ឋបាលរាជធានីភ្នំពេញ