៤ ឆ្នាំឆុងខ្លាំងជាមួយទេវតាឆ្នាំថ្មី ឆ្នាំជូត ត្រូវគោរពត្រណម ៣ ប្រការ ទើបផុតគ្រោះអាក្រក់
ពិធីចូលឆ្នាំតាមប្រពៃណីចិននឹងចូលមកដល់នៅថ្ងៃទី ២៤ ខែមករា ឆ្នាំ ២០២០ នេះហើយ ។ តាមជំនឿចិនតាំងពីបរមបុរាណរហូតមកបច្ចុប្បន្នតែងជឿទៅលើឆ្នាំដែលឆុងជាមួយទេវតាឆ្នាំថ្មី ហើយប្រសិនបើឆ្នាំណាឆុងគេតែងមានត្រណមផ្សេងៗហាមប្រព្រឹត្តិដើម្បីអាចឆ្លងផុតគ្រោះអាក្រក់ទាំងឡាយ ទាំងពួង ។
ទេវតាឆ្នាំថ្មីនេះ គឺប៉ះនឹងឆ្នាំជូត ។ ដូច្នេះអ្នកដែលកើតឆ្នាំជូត គឺជាន់ឆ្នាំមិនសូវល្អឡើយហើយត្រូវប្រុងប្រយ័ត្នជានិច្ចរាល់ការធ្វើដំណើរទៅណាមកណា និងការជួបមនុស្សជុំវិញខ្លួន ។ ចំណែកឯឆ្នាំដែលឆុងខ្លាំងជាមួយឆ្នាំជូត គឺឆ្នាំ មមី និងបន្ទាប់មកទៀត ឆ្នាំមមែ ឆ្នាំច និងឆ្នាំថោះ ។
ឆ្នាំទាំង ៤ដែលឆុងតាមក្បួនតម្រាចិនត្រូវគោរពត្រណម ៣ ប្រការរួមមាន៖
១. ហាមសង់ផ្ទះ បើទិញស្រាប់បាន និងហាមឈ្លោះទាស់ទែងជាមួយជាងធ្វើផ្ទះប្រយ័ត្នគេមានគំនុំ
២. ហាមទៅចូលរួមពិធីបុណ្យសព ហាមឃើញខ្មោច គួរផ្ញើលុយចូលបុណ្យបានហើយ
៣. ឆ្នាំដែលឆុងអាចចូលរួមពិធីអាពាហ៍ពិពាហ៍ ពិសារអាហារបាន តែបើកំលោះ ក្រមុំ ហាមធ្វើអ្នកកំដរការគេ ហាមទៅឆាឆៅកូនក្រមុំ កូនកំលោះថើបគ្នា ហាមទៅរៀបបន្ទប់ផ្សំដំណេក
ដើម្បីកាន់តែលម្អិតសូមទស្សនាវីដេអូ៖