ផ្លែឈើនាំសំណាង ៧ មុខ សម្រាប់សែនចិន បើបានសែនលាភចូលហេងៗពេញ ១ ឆ្នាំ
កៀកថ្ងៃសែនបុណ្យចូលឆ្នាំចិនខិតជិតមកដល់ បងប្អូនជនជាតិចិន និង បងប្អូនខ្មែរសែស្រឡាយចិន ច្បាស់ជាកំពុងរៀបចំ ក៏ដូចជាស្វែងរកបណ្ដើរៗនូវមុខម្ហូប ក៏ដូចជាផ្លែឈើ ដើម្បីសែនព្រេនឱ្យត្រូវតាមក្បួន និង ទទួលបានលាភជ័យហេងៗពីការសែនព្រេនឆ្នាំថ្មី ២០២៣ នេះ។
ទន្ទឹមទៅនឹងការសែនព្រេងនេះ បើតាមជំនឿជនជាតិចិន ផ្លែឈើ ០៧ មុខនេះ ត្រូវបានគេជឿថា ជាផ្លែឈើនាំសំណាងក្នុងថ្ងៃចូលឆ្នាំចិន ដែលមាននិយមន័យតំណាងឱ្យលាភជ័យខុសៗគ្នា ដែលផ្លែឈើទាំងនោះមានដូចជា ៖
១. ផ្លែក្រូច នាំមកនូវសំណាងល្អ និងសុភមង្គល
២. ផ្លែក្រូចថ្លុង នាំមកនូវការជួបជុំដ៏កក់ក្ដៅក្នុងគ្រួសារ
៣. ផ្លែប៉ោម នាំមកនូវសុវត្ថិភាព និង សន្តិភាព
៤. ផ្លែទំពាំងបាយជូរ នាំមកនូវ ភាពសម្បូរបែប និងភោគលាភហូរចូល
៥. ផ្លែម្នាស់ នាំមកនូវទ្រព្យសម្បត្តិហូរហៀរ
៦. ផ្លែទទឹម នាំមកនូវភាពគង់វង្ស រុងរឿងយូអង្វែង
៧. ដើមអំពៅ នាំមកនូវភាពជោគជ័យ
ប្រភព ៖ Topchinatravel