៨ យ៉ាងហាមផ្តាច់ ពិសេសគឺរៀបការ មិនគួរធ្វើនៅក្នុងថ្ងៃសែនក្បាលទឹក ប្រយ័ត្នរាសីដាក់ ជីវិតរ៉ោករ៉ាក
ថ្ងៃសែនក្បាលទឹក ជាប្រពៃណីមួយយ៉ាងសំខាន់ដែលបង្ហាញពីការនឹករឭកដល់គុណជីដូនជីតាបុព្វបុរសរបស់ជនជាតិចិន ឬ អ្នកដែលជាប់ខ្សែស្រឡាយចិន។ លើសពីនេះទៅទៀត ថ្ងៃសែនក្បាលទឹក ក៏មានត្រណមច្រើនយ៉ាងមិនចាញ់ថ្ងៃចូលឆ្នាំចិននោះដែរ ដែលត្រណមទាំងនេះគឺជំនឿការពារកុំឱ្យមានរឿងអពមង្គលណាមួយកើតឡើងបាន។ ក្នុងនោះ ត្រណមទាំងនោះមានដូចជា៖
១. ហាមរៀបមង្គលការ
ថ្ងៃសែនក្បាលទឹក គឺជាថ្ងៃដែលព្រលឹងវិញ្ញាណទាំងឡាយ កំពុងចេញពាសពេញដើម្បីរកបងប្អូនសាច់ញាតិ វាជាកម្លាំងធាតុមិនសូវល្អ ដូច្នេះហើយ ពិធីរៀបការ ឬ ពិធីភ្ជាប់ពាក្យមិនគួរធ្វើនៅក្នុងថ្ងៃនេះនោះទេ។
២. ហាមធ្វើដំណើរឆ្ងាយ
ថ្ងៃសែនក្បាលទឹក ជាថ្ងៃដែលព្រលឹងវិញ្ញាណត្រូវចេញធ្វើដំណើរ ដូច្នេះហើយសម្រាប់មនុស្សយើង គួរតែចៀសវាងការដើរឆ្ងាយនៅក្នុងថ្ងៃនេះ ព្រោះអាចនាំឱ្យមានរឿងមិនល្អកើតឡើង ជាពិសេសគឺឧប្បទ្ទវហេតុ។
៣. ហាមចេញពីផ្ទះក្រោយពេលអាធ្រាត្រ
គេជឿថាការចេញពីផ្ទះនៅពេលអាធ្រាត្រ អាចនាំឱ្យប្រទះឃើញពួកវិញ្ញាណបាន ព្រោះថ្មើរនោះជាពេលដែលពួកគេកំពុងតែចេញរបស់សែននៅតាមផ្លូវ។
៤. ហាមទិញ លក់ ឬ រើផ្ទះ
គេជឿថា ការទិញ លក់ ឬរើផ្ទះនៅក្នុងថ្ងៃសែនក្បាលទឹក អាចនាំឱ្យវិញ្ញាណទាំងឡាយ ឆ្លៀតចូលទៅនៅក្នុងនោះផ្ទះនោះជាមួយយើងបាន ដូច្នេះហើយគួរតែចៀសវាង។
៥. ហាមសាងសង់
ការសាងសង់អ្វីមួយ មិនថាជាផ្ទះ ឬកន្លែងអ្វីក៏ដោយនៅក្នុងថ្ងៃសែនក្បាលទឹក ត្រូវបានជឿថាអាចរំខានដល់វិញ្ញាណបុព្វបុរសដែលមកទទួលសំណែន។
៦. ហាមសម្លាប់សត្វល្អិត
ជំនឿរបស់ជនជាតិចិនដើម គឺគេជឿថាបុព្វបុរសអាចមកកើតជាល្អិតផ្សេង ជាពិសេសគឺមេភ្លៀង ឬមេអំបៅ។
៧. ហាមហាលខោអាវពេលយប់
គេជឿថាការហាលខោអាវពេលយប់ គឺដូចជាការបើកដៃឱ្យវិញ្ញាណតែលតោងអាចពាក់ខោអាវនោះ ហើយអាចចូលផ្ទះរបស់យើងបាន។
៨. ហាមទៅកន្លែងផ្ទះគេទុកចោល
នៅថ្ងៃសែនក្បាលទឹក មិនគួរទៅកន្លែងដែលគេទុកចោល ព្រោះអាចនឹងមានវិញ្ញាណតែលតោល នាំគ្នាតោងយើងមកផ្ទះបាន៕
ប្រភព៖ Amarin TV