មានករណីដ៏គួរឱ្យហួសចិត្តមួយនៅប្រទេសថៃ ដែលមានស្រ្តីចំណាស់ម្នាក់អង្គុយផឹកទឹកក្រូចពណ៌ក្រហមនៅមុខផ្ទះ ឈ្លក់ប្រឡាក់ពេញមាត់ ចំពេលឆ្កែខាំមាន់ស្លាប់ មានអីគេដើរមកឃើញ នាំគ្នាផ្អើលចោទថាជាអាប។
តាមព័ត៌មានបានឱ្យដឹងថា ស្រ្តីរូបនេះមានជំងឺទឹកនោមផ្អែម ហើយបានទទួលការណែនាំពីគ្រូពេទ្យថាបើជាតិស្ករក្នុងឈាមធ្លាក់ទាប ឱ្យក្រេបទឹកផ្អែមៗតិចៗ។ នៅក្នុងថ្ងៃកើតហេតុ ស្រ្តីរូបនេះក៏បានអង្គុយក្រេបទឹកក្រូចពណ៌ក្រហមនៅខាងមុខផ្ទះរបស់ខ្លួន ហើយក៏បានឈ្លក់ប្រឡាក់ពេញមាត់ ចៃដន្យចំពេលដែលឆ្កែខាំមាត់ស្លាប់ ធ្វើឱ្យអ្នកភូមិដែលដើរមកឃើញ ក៏នាំគ្នាផ្អើលឆោឡោចោទថាជាអាបតែម្តង។
តាំងពីពេលនោះមក អ្នកភូមិបាននាំគ្នាធ្វើពិធីដេញអាបផ្សេងៗពេញភូមិ ហើយក៏បានដេញឱ្យស្រ្តីរូបនេះទៅរស់នៅឱ្យឆ្ងាយពីគេឯង រហូតដល់ស្រ្តីរូបនេះទ្រាំមិនបានក៏បានទៅប្តឹងអាជ្ញាធរប្រចាំស្រុកភូមិ ហើយក៏បានទៅត្រួតពិនិត្យរាងកាយនៅមន្ទីរពេទ្យទៀត។ ខាងគ្រូខ្មោចនៅក្នុងភូមិ ក៏បានមករករឿងដល់គ្រូពេទ្យ រហូតដល់ក្លាយជារឿងដែលផ្ទុះពេញបណ្តាញសង្គម៕
ប្រភព៖ Khaosod