នាពេលថ្មីៗនេះ បេឡាជាតិសន្តិសុខសង្គមបានជូនដំណឹងឱ្យដឹងថា បច្ចុប្បន្ននេះសមាជិក ប.ស.ស ទាំងអស់ដែលត្រូវប្រើប្រាស់សេវា ប.ស.ស អាចស្វែងរកអាសយដ្ឋានមន្ទីរពេទ្យដៃគូ ប.ស.ស ដែលនៅជិតបំផុត តាមរយៈការស្គែន QR Code ឬតាមរយៈតំណភ្ជាប់មន្ទីរពេទ្យដៃគូ ប.ស.ស (https://nssf.info/?page_id=1369) ដើម្បីស្វែងរកមន្ទីរពេទ្យដៃគូ ប.ស.ស. ទាំងអស់នៅទូទាំងប្រទេស។
ក្នុងនោះដែរ យើងសូមលើកយកនូវមន្ទីរពេទ្យដៃគូ ប.ស.ស ចំនួន ០៨ ដែលស្ថិតនៅក្នុងខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ដើម្បីងាយស្រួលសម្រាប់អ្នកក្នុងតំបន់ធ្វើដំណើរទៅទទួលការព្យាបាលបានភ្លាមៗ ដែលមានដូចជា ៖
១. មន្ទីរពេទ្យជាតិ តេជោសន្តិភាព
មហាវិថីឈ្នះឈ្នះ ភូមិកប់ស្រូវធំ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ (012 958 788)
២. មន្ទីរពេទ្យបង្អែក ព្រែកព្នៅ
ភូមិពោធិ៍មង្គល សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ (012 656 639)
៣. មណ្ឌលសុខភាព គោករកា
ភូមិពុទ្រា សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ (012 775 472)
៤. មណ្ឌលសុខភាព ពញាពន់
ភូមិបឹង សង្កាត់ពញាពន់ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ (012 636 014)
៥. មណ្ឌលសុខភាព ពន្សាំង
ភូមិឧសភា សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ (012 946 575)
៦. មណ្ឌលសុខភាព ពោធិ៍មង្គល
ភូមិពោធិ៍មង្គល សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ (070 656 680)
៧. មណ្ឌលសុខភាព សំរោង
ភូមិគ្រួស សង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ (012 517 205)
៨. មន្ទីរសំរាកព្យាបាល និង សម្ភព ចំប៉ីស
ឃុំគោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ (069 487 105)៕