ទម្លាយអាថ៌កំបាំងពីក្រោយការពូនភ្នំខ្សាច់ នៅក្នុងពិធីបុណ្យកាន់បិណ្ឌ-ភ្ជុំបិណ្ឌ
ទាំងក្នុងពិធីបុណ្យចូលឆ្នាំ ក៏ដូចជាបុណ្យភ្ជុំបិណ្ឌ ប្រជាជនខ្មែរតែងតែនាំគ្នាពូនភ្នំខ្សាច់ ព្រោះតែមានជំនឿតៗគ្នាមកថា ដើម្បីជាការរំដោះកម្មពៀរទាំងឡាយ ។
ទាក់ទងនឹងជំនឿដែលពុទ្ធបរិស័ទលើកឡើងអំពីការពូនភ្នំខ្សាច់ នៅអំឡុងពេលបុណ្យភ្ជុំបិណ្ឌនេះ វាជាជំនឿមួយដែលខ្មែរយើងទូទៅយល់ថា វាល្អហើយមានប្រយោជន៍ ទើបពួកគាត់ធ្វើ។
ក្នុងពេលពូនភ្នំខ្សាច់នោះទៀតសោត ក៏មានការដាក់លុយទៅតាមភ្នំខ្សាច់នីមួយៗ ព្រមទាំងអុជធូបស្មាលាកំហុសបាបកម្មមួយចំនួន ដែលខ្លួនបានសាងឡើង ដោយមិនបានចាប់អារម្មណ៍នាពេលកន្លងមក។ ការពូនភ្នំខ្សាច់នេះ ក៏ជាការឧទ្ទិសកុសលមួយជូនដល់ឧបការីជនទាំងឡាយ ដែលបានលាចាកលោកផងដែរ៕