នៅថ្ងៃទី ១០ ខែធ្នូ ឆ្នាំ ២០២៤ នេះ ទីភ្នាក់ងារជាតិមុខរបរ និង ការងារ បានជូនដំណឹងឱ្យបានដឹងថា ក្រុមហ៊ុនធំៗចំនួន ៨ សហការជាមួយ NEA បាននាំយកឱកាសការងារថ្មីចំនួន ៣៨៥ កន្លែង សម្រាប់យុវជន សិស្ស/និស្សិត និង អ្នកកំពុងស្វែងរកការងារ។
ការជ្រើសរើសបុគ្គលិកនេះដែរ នឹងធ្វើឡើងនៅក្នុងវេទិកាការងារ នាថ្ងៃទី ១២ ខែធ្នូ ឆ្នាំ ២០២៤ ខាងមុខនេះ ចាប់ពីម៉ោង ៨ ព្រឹក ដល់ ៥ ល្ងាច នៅក្នុងបរិវេណក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ រាជធានីភ្នំពេញ។
វេទិកាការងារនេះផងដែរ យុវជន សិស្ស/និស្សិត និង អ្នកកំពុងស្វែងរកការងារ អាចដាក់ពាក្យភ្លាម បានសម្ភាសភ្លាមៗ ហើយអត់បទពិសោធ ក៏អាចដាក់ពាក្យបានដែរ។ សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងទៅមជ្ឈមណ្ឌលការងាររាជធានីភ្នំពេញរបស់ NEA តាមរយៈលេខ 016 786 655 ឬ 077 232 378៕