នៅថ្ងៃទី ១០ ខែធ្នូ ឆ្នាំ ២០២៤ នេះ តាមរយៈផេក សមាគមសិស្ស-និស្សិតអាហារូបករណ៍ អ.ម.ត បានជូនដំណឹង ឱ្យបានដឹងថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ផ្តល់អាហារូបករណ៍ដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) ចំនួន ៩១០ កន្លែង នៅ ១២ គ្រឹះស្ថានឧត្តមសិក្សា។
គ្រឹះស្ថានឧត្តមសិក្សាទាំង ១២ នោះមានដូចជា ៖
១. សាកលវិទ្យាល័យខេមរៈ
២. សាកលវិទ្យាល័យ ពាណិជ្ជសាស្ត្រ អេស៊ីលីដា
៣. វិទ្យាសា្ថនជាតិកសិកម្មព្រែកលៀប
៤. វិទ្យាស្ថានជាតិសង្គមកិច្ច
៥. វិទ្យាស្ថានវីឌីស៊ី
៦. វិទ្យាស្ថានជាតិពាណិជ្ជសាស្រ្ត
៧. វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា
៨. វិទ្យាស្ថានពហុបច្ចេកទេសព្រះកុសុមៈ
៩. វិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍
១០. សាកលវិទ្យាល័យ អាយអាយស៊ី នៃបច្ចេកវិទ្យា
១១. វិទ្យាស្ថានអភិវឌ្ឈន៍មុខជំនាញកម្ពុជា-ថៃ
១២. វិទ្យាស្ថានជាតិពហុបច្ចេកទេសតេជោសែន
គួរឱ្យដឹងថា អាហារូបករណ៍ទាំង ៩១០ កន្លែង មាន ថ្នាក់បរិញ្ញាបត្ររង ៦២៥ កន្លែង ថ្នាក់បរិញ្ញាបត្រ ២៣៥ កន្លែង និង ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ៥០ កន្លែង។ ចំពោះកាលបរិច្ឆេទទទួលពាក្យ គឺចាប់ពីថ្ងៃជូនដំណឹងនេះតទៅ នៅការិយាល័យអាហារូបករណ៍ ដែលមានអាស័យដ្ឋានផ្ទះលេខ ៤ ផ្លូវ ៥២២ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ៕
សូមអានសេចក្ដីលម្អិតទៅតាមគ្រឹះស្ថានសិក្សានីមួយៗ តាមរយៈលិខិតនៅខាងក្រោមនេះ ៖