អូស្ត្រាលី បាត់មេរោគជាង ៣០០ ប្រភេទពីមន្ទីរពិសោធន៍យ៉ាងចម្លែក ភាគច្រើនសុទ្ធតែជាមេរោគឆ្លងកាចសាហា-វ

Share This

កាលពីថ្ងៃទី ០៩ ខែធ្នូ ឆ្នាំ ២០២៤ កន្លងទៅ នាយកដ្ឋានសុខាភិបាលប្រចាំរដ្ឋ Quennsland ប្រទេសអូស្ត្រាលី បានប្រកាសថា សំណាកមេរោគចំនួន ៣២៣ ដែលក្នុងនោះរួមមានទាំងមេរោគកាចសាហាវបានបាត់ខ្លួនចេញពីមន្ទីរពិសោធន៍ ដោយខាងនាយកដ្ឋានកំពុងតែស្វះស្វែងធ្វើការស៊ើបអង្កេតរកមូលហេតុភ្លាមៗលើករណីមួយនេះ។

Photo via Fox News

មេរោគដែលបាត់ខ្លួនរាប់រយនោះរួមមានទាំងមេរោគ Hendra, Lyssa និង Hanta ផងដែរ ដោយមេរោគទាំងនេះសុទ្ធតែគ្រោះថ្នាក់ខ្លាំងបំផុតមកលើមនុស្ស។ ការបាត់ខ្លួនមេរោគដ៏ច្រើនសន្ធឹកនេះដែរត្រូវបានឱ្យដឹងថាបាត់តាំងពីខែសីហា ឆ្នាំ ២០២៣ មកម្ល៉េះ។ មេរោគ Hendra ត្រូវបានប៉ាន់ប្រមាណថាមានអត្រាមរណៈប្រមាណជា ៥៧% និង អាចចម្លងមកមនុស្សបាន។ បើតាម AOL វីរុសនេះរកឃើញមានតែនៅក្នុងប្រទេសអូស្ត្រាលីប៉ុណ្ណោះ។ ចំណែកវីរុស Hanta វិញមានអត្រាមរណប្រមាណ ៣៨%។ អ្នកជំងឺដែលឆ្លង Hanta វីរុសនឹងចូលទៅបំផ្លាញសួតដែលអាចបង្កជាអាការក្ដៅខ្លួនខ្លាំង។ ដោយឡែកសម្រាប់វីរុស Lyssa វិញ គឺជាវីរុសបង្កទៅជាជំងឺឆ្កួតហើយបច្ចុប្បន្នមិនទាន់មានថ្នាំណាអាចព្យាបាលបានឡើយ។

Photo via Fox News

បច្ចុប្បន្ន មិនទាន់មានការដឹងច្បាស់នៅឡើយទេថាសំណាកវីរុសទាំងនោះបានបាត់ខ្លួនទៅដោយរបៀបណា ប៉ុន្តែបើតាមលោក Tim Nicholls រដ្ឋមន្ត្រីក្រសួងសុខាភិបាលរដ្ឋ Queensland បានលើកឡើងថា មិនមានភស្តុតាងណាបញ្ជាក់ថាសំណាកវីរុសទាំងនោះត្រូវបានគេលួចទៅនោះឡើយ។

Photo via Fox News

បន្ថែមពីនេះ ជាការឆ្លើយតបចំពោះការព្រួយបារម្ភភ័យខ្លាចមានហានិភ័យចំពោះការបាត់វីរុសចេញពីមន្ទីរពិសោធន៍នេះ លោក John Gerrard ប្រធានផ្នែកសុខាភិបាលរដ្ឋ Queensland ក៏បានចេញមកបញ្ជាក់កុំឱ្យគ្រប់គ្នាភ័យខ្លាចថា៖ «វាពិបាកក្នុងការស្រមៃ​ពី​សេណារីយ៉ូ​ដែលសហគមន៍យើងអាចប្រឈមហានិភ័យនោះ ព្រោះថាអ្វីដែលសំខាន់នោះគឺសំណាកវីរុសទាំងនោះនឹងធ្លាក់ចុះសមត្ថភាពលឿនបំផុតពេលពួកវានៅក្រៅកន្លែងបង្កក ហើយវានឹងបាត់បង់សមត្ថភាពចម្លងរបស់វា។ ក្នុងរយៈពេល ៥ ឆ្នាំមកនេះ មិនមានរកឃើញករណីមនុស្សឆ្លងវីរុស Hendra ឬ Lyssa ក្នុងរដ្ឋ Queensland នោះឡើយ ហើយក៏មិនមានរបាយការណ៍ណាបញ្ជាក់ពីករណីវីរុស Hanta ឆ្លងលើមនុស្សក្នុងប្រទេសអូស្ត្រាលីដែរ»

Photo via Fox News

ប្រភព៖ Kenh14

គ្រាន់តែរឿងមាន់ និង ពងមាន់មួយណាកើតមុនសោះ ឈ្លោះគ្នាបង្កជារឿងធំម្នាក់ត្រូវបង់ជីវិត ម្នាក់ដេកគុ-ក ១៨ ឆ្នាំ

កូនធំទន្ទឹមខ្លួនហើយ មាស ម៉ូលីណា សម្រស់មិនប្រែស្អាតដូចកាលជំនាន់ប្រកួត Freshie Girl កាលពី ២២ ឆ្នាំមុន

ឫសគល់ដ៏ក្ដៅគគុក ៥ យ៉ាង ធ្វើឱ្យក្មេងៗធំឡើងមិនទាន់ ក្លាយជាទំនើងឈ-ា/មរាវ ដើរបង្កតែរឿងពាលាបាតផ្សារនាំទុក្ខម៉ែឪ

ឆ្នាំទាំង ៣ នេះ​ រាសីនឹងឡើងដូចកាំជណ្តើរ ធ្វើអ្វីក៏បានសម្រេចតាមក្ដីប្រាថ្នានៅក្នុងឆ្នាំ ២០២៥

អូសដៃជាងថតផ្ទាល់ខ្លួនមក! សួនផ្កាមួយនៅបាត់ដំបង កំពុងផ្ទុះល្បីថតរូបស្អាតខ្លាំង រីឯសំបុត្រចូលតែ ៥ ពាន់រៀល ថតរូបមួយសេរី

ពលរដ្ឋឥណ្ឌានាំគ្នាផ្អើលភ្លូកទឹកភ្លូកដីទៅកកូរកកាយពេញឆ្នេរ ក្រោយមានអ្នករកឃើញមាសពេជ្រកែវកង បោកទើរពីសមុទ្រ

ទម្លាប់ទំពារស្ករកៅស៊ូអស់ ៨ ឆ្នាំធ្វើឱ្យចេញថ្គាមខ្លា ប្ដូរទម្រង់មុខពីមូលទៅជាជ្រុងដូចឪពុកឈីងចាំង

លេងសើចណាស់! ពេលទៅពិនិត្យឃើញដុំសាច់ក្នុងខួរក្បាល ដល់ពេលចូលបន្ទប់វះកាត់ ពេទ្យប្រាប់ថារកដុំសាច់មិនឃើញ

(វីដេអូ) ស្វីតអស់ទាស់! គ្រាន់តែសម្ដែងខុសបន្តិចសោះ Nick អៀនមុខក្រហមទៅស្រវាឱប រ៉ាប៊ី ឡើងជាប់

ស្រីៗពេលដឹងថាប្តីផិ-/តក្បត់ទៅស្រឡាញ់បុរសដូចគ្នាឈឺចិត្តប៉ុនណា? តស់មកស្វែងយល់ ៥ ចំណុចនេះ នឹងដឹងពីទំហំឈឺចាប់របស់មនុស្សស្រី

ព័ត៌មានបន្ថែម

ពលរដ្ឋឥណ្ឌានាំគ្នាផ្អើលភ្លូកទឹកភ្លូកដីទៅកកូរកកាយពេញឆ្នេរ ក្រោយមានអ្នករកឃើញមាសពេជ្រកែវកង បោកទើរពីសមុទ្រ

ទម្លាប់ទំពារស្ករកៅស៊ូអស់ ៨ ឆ្នាំធ្វើឱ្យចេញថ្គាមខ្លា ប្ដូរទម្រង់មុខពីមូលទៅជាជ្រុងដូចឪពុកឈីងចាំង

លេងសើចណាស់! ពេលទៅពិនិត្យឃើញដុំសាច់ក្នុងខួរក្បាល ដល់ពេលចូលបន្ទប់វះកាត់ ពេទ្យប្រាប់ថារកដុំសាច់មិនឃើញ

(វីដេអូ) ស្វីតអស់ទាស់! គ្រាន់តែសម្ដែងខុសបន្តិចសោះ Nick អៀនមុខក្រហមទៅស្រវាឱប រ៉ាប៊ី ឡើងជាប់

ស្វែងរកព័ត៌មាន​ ឬវីដេអូ