អ្នកជំនាញប្រទេស​ថៃ​ប្រកាសថា​ ករណីផ្ទុះឆ្លងមេរោគ​ Norovirus​ លើសិស្សសាលា និង គ្រូៗចំនួន​ ១៤៣៦​ នាក់​ ជាព័ត៌មានក្លែងក្លាយ

Share This

នៅថ្ងៃទី ២៣ ខែធ្នូ ឆ្នាំ ២០២៤ នេះ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC បានជូនដំណឹងពីករណី Norovirus នៅប្រទេសថៃ ដោយបញ្ជាក់ឱ្យបានដឹងថា អ្នកជំនាញប្រទេស​ថៃ​ប្រកាសថា​ សារ​ព័ត៌មាន​ និង​ ទំនាក់ទំនង​សង្គមមួយចំនួន​ផ្សាយថា​ មានផ្ទុះជំងឺរាក​បង្កឡេីងដោយ​ Norovirus​ ដែលធ្លាក់ខ្លួនឈឺចំនួន​ ១៤៣៦ ​នាក់​ ជា​ «ព័ត៌មានក្លែងក្លាយ»

តាមប្រភពបានឱ្យដឹងថា ប្រធាន​មជ្ឈមណ្ឌល​​ផ្នែក​រោគ​វិទ្យា​នៅ​សាកលវិទ្យាល័យ Chulalongkorn​ បានប្រកាសថា​ មានគេអះអាងថាសិស្ស និង គ្រូចំនួន ១៤៣៦ នាក់ បានធ្លាក់ខ្លួនឈឺដោយការឆ្លងមេរោគ norovirus បន្ទាប់ពីបានចូលរួមក្នុងថ្ងៃកីឡាមួយនៅដើមខែវិច្ឆិកា គឺមិនពិតទេ​។

តាមប្រភពបានបន្តទៀតថា​ អ្នកដែលធ្លាក់ខ្លួនឈឺមិនបានឆ្លងមេរោគ norovirus ទេ​ តាមពិតបានឆ្លងដោយ​ បាក់តេរី Escherichia coli (E-Coli) ដែលបង្កជំងឺរាក​។ ប្រធានមជ្ឈមណ្ឌល​បាន​ដាស់តឿន​សាធារណជន​កុំ​ឱ្យ​មានការ​ភ័យ​ស្លន់ស្លោ ព្រោះ​ពួកគេ​អាច​ការពារ​ខ្លួន​ពី​មេរោគ E.coli ដោយ​រក្សា​អនាម័យ​។ សម្រាប់ព័ត៌មាន​បន្ថែម​សូម​ទាក់ទង​លេខ​ទូរស័ព្ទ​ ១១៥៕

ប្រភព : នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC

គ្រាន់តែរឿងមាន់ និង ពងមាន់មួយណាកើតមុនសោះ ឈ្លោះគ្នាបង្កជារឿងធំម្នាក់ត្រូវបង់ជីវិត ម្នាក់ដេកគុ-ក ១៨ ឆ្នាំ

កូនធំទន្ទឹមខ្លួនហើយ មាស ម៉ូលីណា សម្រស់មិនប្រែស្អាតដូចកាលជំនាន់ប្រកួត Freshie Girl កាលពី ២២ ឆ្នាំមុន

ឫសគល់ដ៏ក្ដៅគគុក ៥ យ៉ាង ធ្វើឱ្យក្មេងៗធំឡើងមិនទាន់ ក្លាយជាទំនើងឈ-ា/មរាវ ដើរបង្កតែរឿងពាលាបាតផ្សារនាំទុក្ខម៉ែឪ

ឆ្នាំទាំង ៣ នេះ​ រាសីនឹងឡើងដូចកាំជណ្តើរ ធ្វើអ្វីក៏បានសម្រេចតាមក្ដីប្រាថ្នានៅក្នុងឆ្នាំ ២០២៥

អូសដៃជាងថតផ្ទាល់ខ្លួនមក! សួនផ្កាមួយនៅបាត់ដំបង កំពុងផ្ទុះល្បីថតរូបស្អាតខ្លាំង រីឯសំបុត្រចូលតែ ៥ ពាន់រៀល ថតរូបមួយសេរី

អ្នកដើរព្រៃបោះតង់អាចព្រលឹងចុងសក់! រុក្ខជាតិចម្លែកមួយប្រភេទ ដុះមកមានរូបរាងដូចម្រាមដៃជើងខ្មោ/ចគួរឱ្យខ្លាច

(វីដេអូ) តារាស្រី Kon Ant បង្ហាញស្ទីលថ្មីហឹរៗបែបបវរកញ្ញា ក្រោយបង្ហើបចង់ប្រជែងយកមកុដ MUC

ចែកគ្នាដឹង! EDC បញ្ជាក់ច្បាស់ៗគ្មានភ្នាក់ងារណាទាក់ទងទៅអតិថិជនតាមទូរស័ព្ទ ឬណែនាំឱ្យភ្ជាប់ Link អ្វីទេ ប្រយ័ត្នចាញ់ល្បិចគេ

កុំញ៉ាំញឹកពេក! ស្ត្រីខ្មែរម្នាក់ចូលចិត្តញ៉ាំបុកល្ហុង លទ្ធផលកើតជំងឺមហារីកពោះវៀនធំ កំពុងព្យាបាលច្រើនដំណាក់កាល

ធ្លាប់ជួបឬនៅ! មនុស្សចរិតអួត ចង់អួតពីខ្លួនឯងឱ្យគេឃើញសោះ តែបែរជាប្រើរូបភាពចែករំលែកបទពិសោធឱ្យគេទៅវិញ

ព័ត៌មានបន្ថែម

អ្នកដើរព្រៃបោះតង់អាចព្រលឹងចុងសក់! រុក្ខជាតិចម្លែកមួយប្រភេទ ដុះមកមានរូបរាងដូចម្រាមដៃជើងខ្មោ/ចគួរឱ្យខ្លាច

(វីដេអូ) តារាស្រី Kon Ant បង្ហាញស្ទីលថ្មីហឹរៗបែបបវរកញ្ញា ក្រោយបង្ហើបចង់ប្រជែងយកមកុដ MUC

ចែកគ្នាដឹង! EDC បញ្ជាក់ច្បាស់ៗគ្មានភ្នាក់ងារណាទាក់ទងទៅអតិថិជនតាមទូរស័ព្ទ ឬណែនាំឱ្យភ្ជាប់ Link អ្វីទេ ប្រយ័ត្នចាញ់ល្បិចគេ

កុំញ៉ាំញឹកពេក! ស្ត្រីខ្មែរម្នាក់ចូលចិត្តញ៉ាំបុកល្ហុង លទ្ធផលកើតជំងឺមហារីកពោះវៀនធំ កំពុងព្យាបាលច្រើនដំណាក់កាល

ស្វែងរកព័ត៌មាន​ ឬវីដេអូ