យើងដឹងហើយថា មនុស្សដែលមានលក្ខណៈអត្តចរិតជា Introvert តែងមានភាពផ្ទាល់ខ្លួនខ្ពស់ ចូលចិត្តភាពភាពរៀបរយ សាមញ្ញស្ងប់ស្ងាត់ ប៉ុន្តែក្នុងនោះលក្ខណៈ Introvert ក៏ត្រូវបានគេបែងចែកជា ៤ ប្រភេទផងដែរ ហើយក្នុងនោះប្រភេទនីមួយៗក៏មានលក្ខណៈល្អិតល្អន់ប្លែកៗពីគ្នាទៅទៀត។ តោះ! មកស្គាល់ ទាំង ៤ ប្រភេទទាំងអស់គ្នា ៖
១. Social Introvert
Social Introvert គឺជាប្រភេទ Introvert ដែលពេញចិត្ត និង ងាយចូលចំណោមមនុស្សក្នុងរវង្វង់សង្គមតូច ច្រើនជាងរវង្វង់សង្គមធំៗ។ មានន័យថាពួកគេអាចទំនាក់ទំនងជាមួយក្រុមមនុស្សចំនួនតូចបានយ៉ាងមានប្រសិទ្ធភាព ចៀសជាងការដែលទៅចូលក្នុងចំណោមក្រុមមានមនុស្សច្រើន។ ជួនកាលពួកគេក៏ចូលចិត្តនៅម្នាក់ឯងផងដែរ តែក៏មិនប្រកែកក្នុងការដើរហើរជាមួយនឹងមិត្តភក្តិដែលជិតដិត។
២. Thinking Introvert
Thinking Introvert ជាប្រភេទ Introvert ដែលផ្តោតសំខាន់ទៅកាន់ពិភពលោកខាងក្នុង។ មានន័យថា ពួកគេជាមនុស្សពូកែគិត ពូកែវិភាគពិចារណា និង មានគំនិតស្រមើស្រមៃខ្ពស់ ប៉ុន្តែមិនសូវបង្ហាញឱ្យអ្នកខាងក្រៅបានដឹងនោះទេ។ ពួកគេជាមនុស្សដែលគិតច្រើនជាងនិយាយ ជាមនុស្សដែលមានការគិតដែលច្នៃប្រឌិតខុសគេគួរឱ្យសរសើរតែម្តង។
៣. Anxious Introvert
Introvert ប្រភេទនេះ គឺមិនចូលចិត្តចំណោមមនុស្សតែម្តង។ ពួកគេពិបាកនឹងសម្របខ្លួននៅក្នុងចំណោមនុស្ស ឬសង្គម ពោលគឺមិនសូវចេះទំនាក់ទំនងជាមួយអ្នកដទៃប៉ុន្មាននោះទេ ទើបពួកគេចូលចិត្តនៅតែម្នាក់ឯងរហូត។ ក៏ជាប្រភេទដែលតែងតែបារម្ភច្រើន បារម្ភគ្រប់យ៉ាងនៅជុំវិញខ្លួន និង តែងតែនឹងដល់រឿងអតីតជានិច្ច។
៤. Restrained Introvert
Restrained Introvert ជាប្រភេទ Introvert ដែលតែងតែប្រយ័ត្ននូវគ្រប់រឿងរ៉ាវ។ ពួកគេតែងតែប្រយ័ត្នក្នុងការនិយាយស្តី និង អាកប្បករិយាជានិច្ច ពោលគឺតែងតែគិតមុននឹងធ្វើ។ ពួកគេមានភាពច្បាស់លាស់ និង មិនងាយឱ្យនរណាម្នាក់មកជិតស្និទ្ធជាមួយខ្លួនឡើយ។ ជាមនុស្សដែលមានភាពឯករាជ្រខ្ពស់ និង ចូលចិត្តគ្រប់គ្រងស្ថានការណ៍នៅជុំវិញខ្លួន៕