ឪពុកម្ដាយកុំប្រហែស! អ្នកចិត្តវិទ្យាដាស់តឿន បើកូនៗចូលចិត្តពណ៌ទាំង ៣ នេះ ជាសញ្ញាបង្ហាញពីបញ្ហាផ្លូវចិត្តមិនល្អឡើយ

Share This

អ្នកចិត្តវិទ្យាជនជាតិស្វីសម្នាក់ឈ្មោះ Max Lüscher បានឱ្យដឹងថា ការចូលចិត្តពណ៌ណាមួយរបស់មនុស្ស មិនបានប្រាប់តែរឿងរសនិយមរបស់គេនោះទេ តែវាក៏អាចប្រាប់ទៅស្ថានភាពនៃផ្លូវចិត្តខាងក្នុងរបស់ពួកគេផងដែរ។ ជាពិសេស យើងគួរតែសង្កេតបំផុតទៅលើក្មេង ព្រោះក្នុងវ័យនេះពួកគេចាប់ផ្តើមចាប់ពណ៌ដែលខ្លួនចូលចិត្តបានហើយ ហើយបើសិនជាគេចូលចិត្តពណ៌ក្នុងចំណោមពណ៌ទាំង ៣ នៅខាងក្រោមនេះ គួរតែប្រយ័ត្នឱ្យមែនទែន ព្រោះអាចប្រាប់ពីបញ្ហាផ្លូវចិត្តរបស់ពួកគេបាន ៖

១. ពណ៌ខ្មៅ

ក្មេងដែលចូលចិត្តពណ៌ខ្មៅ អាចនឹងលាក់អារម្មណឈឺចាប់នៅក្នុងចិត្តច្រើន។ ក្មេងដែលចូលចិត្តពណ៌នេះពីដើមអាចជាក្មេងដែលរីករាយ ប៉ុន្តែពួកគេអាចនឹងជួបរឿងរ៉ាវអវិជ្ជមានណាមួយ ដែលបង្កជាការឈឺចាប់ខាងផ្លូវចិត្ត ហើយគេនឹងយកពណ៌ខ្មៅមកបិទបាំងការឈឺចាប់ទាំងនោះ។ បើសិនជាកូនៗចូលចិត្តពាក់ខោអាវពណ៌ខ្មៅ ឬប្រើរបស់ដែលមានពណ៌ខ្មៅ ពួកគេអាចនឹងកំពុងលាក់សេចក្តីទុក្ខណាមួយហើយ ចូរឪពុកម្តាយយកចិត្តទុកដាក់សួរនាំ និងផ្តល់ភាពកក់ក្តៅឱ្យបានពេញទី។

២. ពណ៌ទឹកប៊ិច

ក្មេងដែលចូលចិត្តពណ៌ទឹកប៊ិចជាក្មេងដែលចូលចិត្តសេរីភាព និង ឆ្លាត ប៉ុន្តែពេលខ្លះពួកគេអាចនឹងមានអារម្មណ៍ថាឯកាខ្លាំង ព្រោះជាក្មេងដែលមិនសូវបើកចិត្តនិយាយពីអារម្មណ៍ប្រាប់នរណាឡើយ។ ក្មេងអាចខ្វះការទំនាក់ទំនង ដែលអាចនាំឱ្យក្លាយទៅជាការបាក់ទឹកចិត្ត បើសិនជាឪពុកម្តាយសង្កេតឃើញអត្តចរិតបែបនេះនៅកូនៗ គួរតែជំរុញពួកគេឱ្យមានទំនាក់ទំនងជាមួយមនុស្សជុំវិញខ្លួន និង ជំរុញឱ្យគេបញ្ចេញអារម្មណ៍ឱ្យបានច្រើនជាងមុនផងដែរ។

៣. ពណ៌ផ្ទៃមេឃ

ក្មេងដែលចូលចិត្តពណ៌ផ្ទៃមេឃ អាចជាក្មេងដែលសម្តែងមកខាងក្រៅថាជាក្មេងរីករាយមានក្តីសុខ តែនៅខាងក្នុងពួកគេអាចជាក្មេងដែលមានអារម្មណ៍ទន់ជ្រាយណាស់ អាចនឹងងាយប៉ះទង្គិចពីរឿងតិចតួចជុំវិញខ្លួនបាន ដូច្នេះហើយឪពុកម្តាយគួរតែយកចិត្តទុកដាក់ជាមួយនឹងអារម្មណ៍របស់គេឱ្យមែនទែន៕

ចូលឆ្នាំ ២០២៥ អ្នកកើតឆ្នាំមួយនេះឆុង ១០០% មានឆុងហេងឆុងស៊យ បើហេងគឺហេងខ្លាំង តែបើស៊យគឺស៊យងើបមុខមិនរួច

ចែកគ្នាប្រយ័ត្ន! អ្នកប្រើកំសៀវទឹកអគ្គិសនី ឃើញស្រួលដាំមួយភ្លែតពុះឆុរ តែបើប្រើមិនត្រូវក្បួនអាចអាយុខ្លី

ពុ-ទ្ធោ! បាត់មុខមួយរយៈ តាមពិតអ្នកផលិតវីដេអូកំប្លែងស្ងួត យ៉ូរ៉ូ ធ្លាក់ខ្លួនឈឺច្រើនមុខ តែមិនហ៊ានប្រកាសសុំជំនួយ

កាន់តែអាណិត! ធ្លាយរឿង Zhao Lusi កាលពី ៥ ឆ្នាំមុន ធ្លាប់ត្រូវម្ចាស់ផលិតកម្មអូ/សចូលបន្ទប់ទឹកធ្វើបាបជិត ២ ម៉ោង ព្រោះធ្វើការមិនបានល្អ

(វីដេអូ) ក្តុកក្តួល! អេ យ៉ានុត យំរៀបរាប់ពីស្ថានភាពជំងឺស្វាមី ហើយឆ្លៀតប្រាប់ពីសម្ដីស្វាមីថាស៊ូស្ល-ា/ប់នៅដីស្រុកខ្មែរ

រដ្ឋចំនួន ៧ នៅសហរដ្ឋអាមេរិកកំពុងប្រកាសអាសន្នពីការវាយប្រហ-ា/រដោយព្យុះព្រិលទឹកកកដ៏អាក្រក់

បង្គាប់ថ្លៃទឹកដោះ ៤ ០០០ ដុល្លារ តែខាងប្រុសគ្មានលុយគ្រប់ ខឹងពេកខាងស្រីចូលទៅកម្ទេចផ្ទះខាងប្រុស​ចោល

ចូលខែមករាទើប ៦ ថ្ងៃទេ! គ្រូចិនសែ ម៉ុង លើកពីរាសីឆ្នាំទាំង​ ១២ ក្នុងខែមករា មានឆ្នាំខ្លះល្អ ឆ្នាំខ្លះមិនសូវល្អ តែកុំបារម្ភអាចកែកុនតាមវិធីនេះបាន

ឆាយ វីរៈយុទ្ធ ស្លុតចិត្ត ពេលទទួលដំណឹង RuthKo ជួបគ្រោះថ្នាក់បាត់បង់ជីវិត រហូតទម្លាយរឿងមួយពី RuthKo ទាំងរំជួល

(វីដេអូ) នៅក្មេងតែមានឥទ្ធិពល! ល្អហួស សម្ដែងរបាំអប្សរានៅមុខផ្ទាំងទឹកកក ជាការអញ្ជើញពីថ្នាក់ដឹកនាំនៅប្រទេសចិន

ព័ត៌មានបន្ថែម

អ្នកណាខ្លះអ៊ីចឹង? មនុស្សមានតារានិករ ៤ នេះ ពេលបែកស្នេហាគឺពិបាកបំភ្លេចសង្សារចាស់បំផុត ទោះគេធ្វើឱ្យឈឺចាប់ក៏នៅតែនឹកចង់ដឹងសុខទុក្ខគេ

ពេលនៅក្មេងៗធម្មតាទេ តែធំឡើងបើមានអារម្មណ៍ និង ទង្វើប៉ុន្មានចំណុចនេះ បានន័យថាអ្នកជា BL ហើយ

ឆ្នាំ ២០២៥ ហើយ! អ្នកប្រាក់ខែខ្ទង់ ៥០០ ដុល្លារ បើអឿប្រហែស ៥ ក្បួននេះ ដឹងតែពាក់កណ្ដាលខែទៅពងទាប្រៃដល់ដាច់ខែ

ចង់ថាអីថាទៅ! អ្នកអាយុ ៣០+ អាចនឹងមិនស្រស់បំព្រងដោយការមានស្នេហា តែស្រស់បំព្រងដោយការមានលុយចាយពេញដៃ

ដាក់ពាក្យលឿនៗ! ក្រសួងអភិវឌ្ឍន៍ជនបទ កំពុងជ្រើសរើសមន្ត្រីជាប់កិច្ចសន្យាច្រើនរូបលើជំនាញ ៦ មុខនេះ

មនុស្សខ្លះឆេវឆាវតែជាមួយអ្នកផ្ទះឯង ដល់ជាមួយអ្នកក្រៅបែរជាធ្វើខ្លួនដឹងខុសត្រូវ ស្លូតដូចឆ្មាធ្លាក់ទឹក គឺមកពីបែបនេះសោះ!

រាងហំមុខមាត់ស្អាតដូចតារា តែបើមានមារយាទ ៥ នេះបង្កប់ក្នុងខ្លួនមិនកែ ទោះស្អាតសង្ហាប៉ុនណាក៏មើលទៅដូចសំរាម

ធ្លាប់ជួបឬនៅ! មនុស្សចរិតអួត ចង់អួតពីខ្លួនឯងឱ្យគេឃើញសោះ តែបែរជាប្រើរូបភាពចែករំលែកបទពិសោធឱ្យគេទៅវិញ

ស្វែងរកព័ត៌មាន​ ឬវីដេអូ