មានករណីដ៏គួរឱ្យរំជួលចិត្តអាណិតជាពន់ពេកមួយនៅប្រទេសថៃ ដែលក្មេងស្រីអាយុទើបតែ ៣ ឆ្នាំបានស្លាប់បាត់បង់ជីវិត ក្រោយពីបានឆ្លងមេរោគពីខ្យល់អាកាស ធ្វើឱ្យឪពុកយំបោកខ្លួនពិបាកនឹងទទួលយក។
ឪពុកម្តាយរបស់ក្មេងស្រីខាងលើបានរៀបរាប់ឱ្យដឹងថា ដំបូងឡើយកូនស្រីមានអាការក្តៅខ្លួនតិចតួច ពួកគេក៏បានឱ្យថ្នាំលេប ហើយអាការក៏បានធូរស្បើយ តែនៅសុខៗកូនស្រីក៏ស្រាប់តែប្រកាច់ ទើបបានប្រញាប់បញ្ជូនទៅមន្ទីរពេទ្យភ្លាម។ ជាអកុសល បើទោះជាក្រុមគ្រូពេទ្យខំប្រឹងជួយសង្រ្គោះយ៉ាងណាក៏ដោយ ក៏មិនអាចជួយជីវិតក្មេងស្រីម្នាក់នេះបានឡើយ ដោយនាងបានបាត់បង់ជីវិតត្រឹមអាយុ ៣ ឆ្នាំ។
យ៉ាងណាមិញ ខាងក្រុមគ្រូពេទ្យបានឱ្យដឹងថា ក្មេងស្រីរូបនេះបានឆ្លងមេរោគដែលនៅក្នុងខ្យល់អាកាស ហើយវាចូលទៅដល់បេះដូង បណ្តាលឱ្យសាច់ដុំបេះដូងមានការរលាកធ្ងន់ធ្ងរយ៉ាងលឿន រហូតបណ្តាលឱ្យបាត់បង់ជីវិតត្រឹមតែមួយប៉ប្រិចភ្នែក៕
ប្រភព៖ Sanook