អ្នកគាំទ្របុកពោះបារម្ភព្រាត ពេលដឹងថា Joss ត្រៀមវះកាត់ភ្នែក ក្រោយមានជំងឺម្យ៉ាងនេះកម្រិតខ្លាំង
ប្រិយមិត្តប្រាកដជាបានស្គាល់មកហើយពីតួឯកប្រុសរលកក្រោយ Joss Way-Ar ដែលតារាប្រុសរូបនេះមានសមិទ្ធផលមិនតិចនោះទេនៅក្នុងអាជីពសិល្បៈ មិនថាការងារសម្តែង បង្ហាញម៉ូដ ឬ ប្រម៉ូតផលិតផលផ្សេងៗនោះ។
តារាប្រុសសាច់ដុំធំៗរូបនេះ ក៏បាន និង កំពុងឆក់យកបេះដូងរបស់មហាជនអ្នកគាំទ្រនារីៗជាច្រើនតាមរយៈរូបសម្រស់ និង សាច់រឿងដែលលោកសម្តែងកន្លងមក ជាពិសេសរឿងដែលលោកបានសម្តែងជាមួយកំពូលតារាស្រី Nune Woranuch តែម្តង។
ដោយឡែក អ្វីដែលនឹកស្មានមិនដល់ ទន្ទឹមនឹងការងារកំពុងមមាញឹក ស្រាប់តែថ្មីៗនេះតារាប្រុសរូបនេះបានលេចមុខបង្ហើបដំណឹងដ៏គួរឱ្យភ្ញាក់ផ្អើលថា លោកត្រៀមចូលវះកាត់ភ្នែកបែប ICL នៅខែមេសាប៉ុន្មានខែទៀតខាងមុខនេះ ដោយសារតែលោកភ្នែកម្ញូបកម្រិតខ្លាំង រហូតទៅដល់ ១៣០០ ដឺក្រេឯណោះ។
ជុំវិញដំណឹងដ៏គួរឱ្យសែនបារម្ភមួយនេះ ពិតធ្វើឱ្យអ្នកគាំទ្ររបស់លោកមានក្តីបារម្ភខ្លាំងណាស់ ដោយសង្ឃឹមថាលោកវះកាត់ហើយឆាប់ជាសះស្បើយ និង ត្រឡប់មកបម្រើអារម្មណ៍មហាជនវិញតាមរយៈការសម្តែងផ្សេងៗ៕