គ្រូបង្វឹកបាល់ទះកម្ពុជា លោក លីជុន ជះភាពសង្ហា ធ្វើឱ្យអ្នកគាំទ្របាល់ទះកំពុងរំជួលបេះដូង
នៅយប់ថ្ងៃទី ៣ ខែឧសភា ឆ្នាំ ២០២៣ នេះ ការប្រកួតបើកឆាកបាល់ទះបុរសបានចាប់ផ្តើមហើយ ក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី ៣២ ដែលកម្ពុជាជាម្ចាស់ផ្ទះ។
ការបើកឆាកប្រកួដំបូងនេះ គឺក្រុមជម្រើសជាតិកម្ពុជាជាម្ចាស់ផ្ទះបានប៉ះជាមួយក្រុមជម្រើសជាតិសិង្ហបុរី ដែលខណៈកំពុងប្រកួតយ៉ាងស្វិតស្វាញនៅទីលាននៃកីឡដ្ឋានអូឡាំពិក។
យ៉ាងណាមិញ ស្របពេលកំពុងប្រកួតនេះ គេឃើញមានអ្នកគាំទ្រទៅទស្សនាផ្ទាល់យ៉ាងច្រើនក្នុងសាលប្រកួត ជាមួយការស្រែកហ៊ោកងរំពងលើកទឹកចិត្តដល់កីឡាករនៃប្រទេសកម្ពុជា ក៏ដូចជាកីឡាករសិង្ហបុរីផងដែរ។
ផ្នែកមួយដែលធ្វើឱ្យអ្នកគាំទ្រកាន់តែចាប់អារម្មណ៍នោះ គឺលោកគ្រូបង្វឹកនៃក្រុមជម្រើសជាតិកម្ពុជា ឈ្មោះ លី ជុន (Lee Jun) ជាជនជាតិចិន ដែលរូបលោកបានបង្វឹកក្រុមយ៉ាងល្អ អ្វីដែលពិសេសនោះគឺលោកក៏មានភាពសង្ហាទាក់ចិត្តអ្នកគាំទ្រមិនស្ទើរ ខណៈបង្ហាញខ្លួនក្នុងការប្រកួតនាយប់នេះ៕