(វីដេអូ) ទៅប្រកួតជួបស្នេហ៍! ធ្លាយវីដេអូ Mister Supranational ឡាវ និង មីយ៉ាន់ម៉ា លួចបង្កាត់ភ្លើងស្នេហ៍ឡើងផ្អែម
គិតមកដល់ពេលនេះ រយៈពេល ៥ ថ្ងៃមកហើយ ដែលកម្មវិធី Mister Supranational 2024 រៀបចំឡើងនៅប្រទេសប៉ូឡូញ បានបញ្ចប់ការប្រកួតយ៉ាងរលូន និង បានរកឃើញនូវម្ចាស់ជ័យលាភី Mister Supranational 2024 គឺបានទៅលើបេក្ខជនមកពី South America។
យ៉ាងណាមិញ ក្នុងអំឡុងពេលប្រកួតកន្លងទៅ មហាជនអ្នកគាំទ្រវិស័យបុរសឯកទូទាំងពិភពលោកដែលតាមដានកម្មវិធីប្រកួត Mister Supranational 2024 នេះ មិនត្រឹមចាប់អារម្មណ៍ពីដំណើរការប្រកួតរបស់បេក្ខជនតំណាងប្រទេសនីមួយៗនោះទេ ប៉ុន្តែមហាជនក៏បានចាប់អារម្មណ៍ខ្លាំងពីសកម្មភាពផ្សេងៗរបស់បេក្ខជន ជាពិសេសភាពស្និទ្ធស្នាលរបស់បេក្ខជន ២ រូប គឺ Mister Supranational តំណាងប្រទេស ឡាវ និង មីយ៉ាន់ម៉ា។
ពិតណាស់ ខណៈស្ថិតក្នុងការប្រកួតកន្លងមក Mister Supranational ឡាវ និង Mister Supranational មីយ៉ាន់ម៉ា ត្រូវបានគេចាប់អារម្មណ៍ថាអ្នកទាំងពីរហាក់មានសកម្មភាពស្និទ្ធស្នាលនឹងគ្នាខុសពីធម្មតា ដែលបានបង្ហាញទង្វើជាច្រើនជាមួយគ្នាតាមរយៈរូបភាព ក៏ដូចជាការឡាយវីដេអូផ្សេងៗ។
ដោយឡែក អ្វីដែលធ្វើឱ្យមហាជនអ្នកគាំទ្រវិស័យបុរសឯកទូទាំងពិភពលោកកំពុងផ្ទុះការចាប់អារម្មណ៍ និង ចែករំលែកខ្លាំង ខណៈបានឃើញវីដេអូមួយនៃសកម្មភាពរបស់បុរសឯកទាំង ២ រូបនេះ ស្និទ្ធស្នាលផ្អែមល្ហែមនឹងគ្នាខ្លាំងរហូតថើបគ្នាផ្ទាល់ៗទៀត ដែលអ្នកគាំទ្រនាំគ្នាគិតថា អ្នកទាំងពីរបានលួចបង្កាត់ភ្លើងស្នេហ៍នឹងគ្នាតាំងពីពេលប្រកួតកម្មវិធីនេះផងដែរ៕