ញញឹមម្តងៗសឹងធ្លុះធ្លាយបេះដូង! CEO ខ្មែរម្នាក់សង្ហាវ័យទើប ៣០ ឆ្នាំ បទពិសោធការងារខ្ពស់ ឯប្រវត្តិសិក្សាក៏មិនធម្មតា
ប្រិយមិត្តមួយចំនួនប្រាកដជាធ្លាប់បានឃើញរួចមកហើយ នូវ CEO សង្ហារូបនេះ ដែលកន្លងមក លោកបានបង្ហាញមុខតាមរយៈក្រុមហ៊ុនស្រាបៀរដ៏ល្បីមួយនៅកម្ពុជា។ ជាក់ស្តែង កំលោះរូបនេះមានឈ្មោះថា ខៀវ សវរនាថ ឬច្រើនគេស្គាល់ឈ្មោះហៅក្រៅថា Toto លោកជា CEO ឬនាយកប្រតិបត្តិនៃក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស។
វ័យទើបតែ ៣០ ឆ្នាំ លោក Toto មិនត្រឹមតែជានាយកប្រតិបត្តិប៉ុណ្ណោះទេ បើតាមក្រុមហ៊ុនប្រកាសកាលពីឆ្នាំទៅមិញ លោកក៏ជាសមាជិកក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនផងដែរ។ ចំពោះអាជីពការងារ លោក Toto មានបទពិសោធ និង ស្នាដៃជាច្រើនក្នុងវិស័យអចលនទ្រព្យ ក៏ដូចជាវិស័យផលិតភេសជ្ជៈ និង ម្ហូបអាហារ ដោយធ្លាប់បានកាន់តំណែងខ្ពស់ៗក្នុងការងារគ្រប់គ្រងអាជីវកម្មនៅ ក្រុមហ៊ុន ហនុមាន អ៊ីស្ទេត (Hanuman Estate) ដែលបាននឹងកំពុងអភិវឌ្ឍន៍គម្រោង ដឹអាណាចក្រ សាងសង់លំនៅឋានប្រណីត លើផ្ទៃដីជាង ៣០០ ហិកតា ដែលមានទីតាំងស្ថិតនៅបណ្តោយផ្លូវជាតិលេខ ៥ ក្នុងតំបន់កំពុងអភិវឌ្ឍន៍ប្រកបដោយសក្តានុពល។
តាមរយៈបទសម្ភាសជាមួយសារព័ត៌មានអន្តរជាតិ Prestige លោក Toto ចាប់កំណើតនៅកម្ពុជា និង ជាអ្នកមានរបៀបរស់នៅឯករាជ្យតាំងតែពីតូច។ លោកបានបញ្ចប់ការសិក្សាខាងគ្រប់គ្រង និង គ្រប់គ្រងអាជីវកម្ម នៅមហាវិទ្យាល័យ Bellevue College និង បញ្ចប់ថ្នាក់បរិញ្ញាបត្រផ្នែកហិរញ្ញវត្ថុ នៅសាកលវិទ្យាល័យ University of Washington’s Business School នៅសហរដ្ឋអាមេរិក។
ចំពោះការងារ លោកជាមនុស្សដែលពូកែបែងចែកបានយ៉ាងល្អ រវាងការងារ និង ការកម្សាន្ត។ លោកចូលចិត្តជួបជុំមិត្តភក្តិ សប្បាយៗ ជជែកលេង លេងបៀ លេងបុកប៊ីយ៉ា និង mahjong …ជាដើម។ លើសពីនេះលោកចូលចិត្តម្ហូប Omakase ហើយលោកក៏ជាម្ចាស់ហាង Omakase មួយកន្លែងនៅរាជធានីភ្នំពេញ ដែលមានឈ្មោះថា Sushi Niwa ផងដែរ៕