ទើបតែដឹង! នៅកូរ៉េខាងជើង នារីៗស្រមៃចង់ធ្វើការងារជាអ្នកចាក់សាំងបំផុត ព្រោះមូលហេតុមួយ
ថ្មីៗនេះ Park Yeonmi ជាជនជាតិកូរ៉េខាងជើង ដែលបានរត់ភៀសខ្លួនចេញពីប្រទេស បានទម្លាយឱ្យដឹងពីរឿងរ៉ាវដ៏គួរឱ្យចាប់អារម្មណ៍មួយទៀតរបស់ស្រីៗនៅប្រទេសកូរ៉េខាងជើង ដោយក្នុងនោះការងារដែលពួកនាងស្រមៃចង់ធ្វើបំផុត គឺជាអ្នកចាក់សាំង។
បានរៀបរាប់ឱ្យដឹងថា នៅប្រទេសកូរ៉េខាងជើង ប្រជាជនចំនួន ៩៧ ភាគរយទៅហើយដែលមិនជិះឡាន ព្រោះតែការសុំប័ណ្ណបើកបរគឺជាការលំបាកបំផុត គឺត្រូវរៀនបើកឡានពេញមួយឆ្នាំ រៀនចប់ហើយក៏ត្រូវស្គាល់គ្រប់ផ្នែកគ្រប់គ្រឿងរបស់ឡាន ត្រូវចេះដោះគ្រឿងចេញ ហើយត្រូវចេះដាក់ចូលវិញទៀត ទើបមិនសូវមាននរណាចង់ជិះឡានឡើយ មានតែមនុស្សប្រុសមួយចំនួនតូចប៉ុណ្ណោះ ហើយមនុស្សប្រុសទាំងនេះហើយ ដែលស្រីៗនៅកូរ៉េខាងជើងប្រាថ្នាចង់បាន។
ដូច្នេះហើយទើបនារីៗ ជាពិសេសអ្នកដែលមានមុខមាត់ស្អាត នាំគ្នាស្រមៃចង់ធ្វើការងារជាអ្នកចាក់សាំង ហើយក៏បានដង្ហែគ្នាទៅដាក់ពាក្យធ្វើការ ដើម្បីផ្សងសំណាងឱ្យបានជួបជួបមនុស្សប្រុសដែលចេះបើកឡាន មានឋានៈល្អ មានមុខមានមាត់ក្នុងសង្គមនោះឯង៕
ប្រភព៖ Sanook