(វីដេអូ) ចេះតែឆ្ងល់កូនរអ៊ូថាឃើញខ្មោចនៅក្នុងផ្ទះ ដល់បើកកាមេរ៉ាមើលព្រឺសម្បុរខ្ញាក ឃើញរឿងស្មានមិនដល់កើតឡើង
ថ្មីៗនេះ មានស្រ្តីជនជាតិថៃម្នាក់ដែលកំពុងរស់នៅសហរដ្ឋអាមេរិក បានទម្លាយពីរឿងរ៉ាវព្រឺសម្បុរមួយនៅក្នុងផ្ទះរបស់នាង ឱ្យមហាជនបានដឹងនៅតាមបណ្តាញសង្គម រហូតដល់មាការបញ្ចេញមតិផ្សេងៗជាច្រើន។
ស្រ្តីជនជាតិថៃខាងលើបានឱ្យដឹងថា សព្វថ្ងៃនាងរស់នៅទីក្រុង New Yorks ហើយកន្លងទៅនេះនាងបានទទួលវត្ថុស័ក្តិសិទ្ធិមួយពីប្រទេសថៃ ដែលឈ្មោះថា Ai khai មកគោរពបូជានៅក្នុងផ្ទះ ដែលចាប់តាំងពីពេលនោះមក កូនប្រុសអាយុ ៥ ឆ្នាំរបស់នាង តែងតែប្រាប់ថាគេបានឃើញខ្មោចនៅក្នុងបន្ទប់ដេកជានិច្ច។
នាងមិនសូវជាយកចិត្តទុកដាក់ជាមួយនឹងសម្តីកូនឡើយ ដោយគិតថាគេនិយាយលេង ប៉ុន្តែក្រោយមកនៅក្នុងផ្ទះរបស់នាងតែងតែមានរឿងចម្លែកៗកើតឡើងមិនឈប់។ ក្នុងនោះ ជួនកាលប្រដាប់លេងរបស់កូនប្រុសនាងបានបើកសំឡេងដោយខ្លួនឯង ជួនកាលទៅដាក់ក្នុងប្រអប់សុខៗក៏បាត់ឈឹង។ ជាពិសេសទៅទៀតនោះ អ្វីដែលកាន់តែធ្វើឱ្យនាងភ្ញាក់ផ្អើលគឺក្រោយឃើញវីដេអូមួយនៅក្នុងកាមេរ៉ាសុវត្ថិភាព។
ស្រ្តីជនជាតិថៃខាងលើបានប្រាប់ថា នៅយប់មួយនោះ នាងបានផឹកទឹកក្រូច រួចក៏បានយកកំប៉ុងទៅដាក់លើតុនៅក្នុងបន្ទប់ដេក ខណៈពេលដែលនាងដេកលក់នោះ កំប៉ុងទឹកក្រូចក៏បានធ្វើការរំកិលផ្លាស់ទីដោយខ្លួនឯងយ៉ាងស្តែងៗតែម្តង។ យ៉ាងណាមិញ នាងបានសន្និដ្ឋានថា រឿងរ៉ាវទាំងអស់គឺមកពី Ai khai ដែលជាវត្ថុស័ក្តសិទ្ធនោះហើយ ហើយចាប់ពីពេលនោះមក នាងក៏កាន់តែមានជំនឿទៅលើរឿងមើលមិនឃើញមួយកម្រិតទៀតផងដែរ៕