(វីដេអូ) កូនធំបន្តិច ទេព បូព្រឹក្ស កាន់តែស្រឡាញ់ ជី ដេវីត គុណនឹង ២ រហូតប្រើពាក្យឱ្យអ្នកគាំទ្រឡើងជាតិស្ករ
គូស្នេហ៍តារាចម្រៀងប្រុសស្រីដ៏ល្បី លោក ជី ដេវីត និង អ្នកនាង ទេព បូប្រឹក្ស បានធ្វើឱ្យមហាជនអ្នកគាំទ្រចាប់អារម្មណ៍ជាថ្មី ទៅលើសកម្មភាពដ៏រ៉ូមែនទិករបស់ពួកគេ ដែលបង្ហាញឱ្យអ្នកគាំទ្របានឃើញតាមរយៈរូបថត និង វីដេអូផ្សេងៗនៅលើទឹកដីទីក្រុងបារីស ប្រទេសបារាំង កន្លងទៅនេះ ដើម្បីចូលរួមកម្មវិធី Fashion មួយ។
ការបង្ហាញខ្លួនលើទឹកដីបារាំងកន្លងទៅនេះ ក៏មានការលើកឡើងថា គូស្នេហ៍ទាំងពីរ ហាក់ដូចជានាំគ្នាទៅថត Pre-wedding ទៀតផង ព្រោះដូចប្រិយមិត្តបានជ្រាបហើយថា ទោះបីជាតារាប្រុសស្រីទាំងពីរ ក្លាយជាប្ដីប្រពន្ធ និង ទទួលបានចំណងដៃកូនប្រុសឈ្មោះ Albert ដ៏គួរឱ្យក្នាញ់ម្នាក់ហើយក្ដី ប៉ុន្ដែអ្នកទាំងពីរមិនទាន់បានរៀបចំពិធីមង្គលការតាមប្រពៃណីនៅឡើយទេ។
ទោះជាបែបនេះ ចំណងស្នេហ៍រវាងតារាចម្រៀងរ៉េបរូបសង្ហា ជី ដេវីត និង អ្នកម៉ាក់ដ៏ស្រស់សោភា ទេព បូប្រឹក្ស ហាក់កាន់តែស្រឡាញ់ផ្អែមល្អែមជាមួយគ្នាខ្លាំងឡើងរាល់ថ្ងៃ ជាពិសេសពេលអូន Albert ធំរឹងដៃរឹងជើងបន្តិច ប្ដីប្រពន្ធអ្នកទាំងពីរកាន់ដៃលេចមុខលើឆាកអន្តរជាតិញឹកញាប់ ហើយការធ្វើដំណើរទៅប្រទេសបារាំងលើកចុងក្រោយនេះ ពួកគេបង្ហាញសកម្មភាពស្វីតខ្លាំងខុសពីធម្មតា។
ជាក់ស្ដែងលើកនេះ អ្នកម៉ាក់អភិជន ទេព បូប្រឹក្ស បានបង្ហោះវីដេអូរាំរែកយ៉ាងរ៉ូមែនទិកជាមួយ ជី ដេវីត ព្រមទាំងដាក់ Caption ចេញពីបេះដូងធ្វើឱ្យអ្នកគាំទ្រឃើញហើយព្រឺសម្បុរចង់បានស្នេហាព្រាតថា ៖ «រាំជាមួយមនុស្សដែលយើងស្រឡាញ់ ទោះរាំមួយជីវិតក៏មានអារម្មណ៍ថាមិនជិនណាយ G-Devith»៕