កូនរឹងដៃរឹងជើងភ្លាម Due និង ស្វាមីដឹកដៃគ្នាចុះសំបុត្រអាពាហ៍ពិពាហ៍ ទោះមិនទាន់បានរៀបការ
សម្រាប់តារាស្រី Due Arisara ពេលនេះបានក្លាយជាអ្នកម៉ាក់គេហើយ បន្ទាប់ពីរួមរស់ជាមួយនឹងអ្នកជំនួញលោក Sabatian Lee ដែលជាគូស្នេហ៍មក ហើយេពេលនេះដែរនាងក៏កំពុងតែរស់លើគំនរទ្រព្យដ៏ច្រើនស្តុកស្តម្ភផងដែរ។
លើសពីនេះទៅទៀត ចាប់តាំងពីសម្រាលកូនហើយបានរយៈពេលជាង ២ ខែមក Due Arisara តែងធ្វើឱ្យមហាជនសរសើរមិនដាច់ពីមាត់នូវរូបសម្រស់ ក៏ដូចជាក្តីសុខគ្រួសាររបស់នាង ចាប់តាំងពីទទួលបានកូនប្រុសជាទីស្រឡាញ់ម្នាក់ចូលមកក្នុងគ្រួសារមក។
ថ្វីដ្បិតតែនាងមិនទាន់បានរៀបការពេញមុខពេញមាត់ក៏ដោយ តែនាងហាក់មិនខ្វាយខ្វល់ឡើយ ពោលគឺថ្មីៗនេះនាងក៏បានដឹកដៃស្វាមីបណ្តូលចិត្តទៅចុះសំបុត្រអាពាហ៍ពិពាហ៍រួចរាល់បង្ហាញឱ្យអ្នកគាំទ្របានឃើញថែមទៀត។ ជុំវិញរូបភាពប៉ុន្មានសន្លឹករបស់នាងរួមជាមួយស្វាមី និង កូនតូចក្នុងថ្ងៃបំពេញសិទ្ធិជាភរិយាស្របច្បាប់ បានបង្ហាញឱ្យឃើញពីភាពច្បាស់លាស់ដែលនាងទទួលបានពីស្វាមីបណ្តូលចិត្តតែម្តង៕