សង្សារស្រឡាញ់គ្នា ១០ ឆ្នាំបែកចិត្តទៅមានអ្នកថ្មី បុរសម្នាក់ទៅជាបាត់សតិក្លាយជាមនុស្សឆ្កួត មួយថ្ងៃៗដើរជាង ១០០ គីឡូដី ដើម្បីតាមរកនាង
មានរឿងរ៉ាវមួយ កំពុងតែធ្វើឱ្យមានការរំជួលចិត្តអាណិតពេញបណ្តាញសង្គមក្នុងប្រទេសថៃ ដោយមានបុរសម្នាក់ ក្លាយទៅជាមនុស្សឆ្កួតបាត់សតិ ដើររកសង្សារមួយថ្ងៃៗជាង ១០០ គីឡូដី ក្រោយនាងបានបែកចិត្តទៅទាក់ទងអ្នកថ្មី ទាំងដែលនៅជាមួយគ្នាជាង ១០ ឆ្នាំ។
ក្នុងនោះ តាមរយៈឃ្លីបវីដេអូបានបង្ហាញឱ្យឃើញពីបុរសសក់វែងម្នាក់ កំពុងតែដើរម្នាក់ឯងកណ្តាលភ្លៀងធ្លាក់យ៉ាងគួរឱ្យអាណិត ហើយក្នុងនោះម្ចាស់ឃ្លីបបានឱ្យដឹងថា បុរសរូបនេះមានសតិមិនល្អនោះទេ ព្រោះត្រូវសង្សារដែលធ្លាប់ស្រឡាញ់គ្នាជាង ១០ ឆ្នាំ បែកចិត្តទៅមានអ្នកថ្មី។ បុរសរូបនេះ ដើរបែបនេះសឹងតែរាល់ថ្ងៃ ដើរមួយថ្ងៃជាង ១០០ គីឡូដី ដើម្បីទៅរកផ្ទះជួល ដែលធ្លាប់នៅពីរនាក់សង្សារកាលពីទាក់ទងគ្នា។ លើសពីនេះទៅទៀត កាលដើមឡើយ បុរសរូបនេះ គឺមានមុខមាត់ស្អាតបាតណាស់ ជាមនុស្សមានការងារត្រឹមត្រូវ តែត្រូវមកជួបរឿងបែបនេះ ធ្វើឱ្យអស់អនាគតគួរឱ្យអាណិត។
យ៉ាងណាមិញ មហាជនជាច្រើននាំគ្នាចូលទៅខមិនបញ្ចេញក្តីអាណិតអាសូរទៅដល់បុរសរូបនេះ រីឯអ្នកខ្លះទៀតក៏បង្ហាញការយល់អារម្មណ៍ រួចក៏ចែករំលែកបទពិសោធន៍របស់ខ្លួន ដែលធ្លាប់ត្រូវសង្សារក្បត់ចិត្តដូចគ្នា៕
សូមចុចទីនេះដើម្បីទស្សនាវីដេអូ៖
ប្រភព៖ Khaosod