ផ្អើលយប់មិញ! តាប៊ុយ សុខៗបង្ហោះរូប Pre-Wedding សុភក្ត្រ កុសុម៉ា រួចក្លែមពាក្យហាក់មិនឱ្យតម្លៃ ផ្ទុះការរិះគន់ព្រាត
កាលពីយប់ថ្ងៃទី ២១ ខែតុលា ឆ្នាំ ២០២៤ កន្លងទៅនេះ អ្នកលេងបណ្តាញសង្គមហ្វេសប៊ុក ជាពិសេស សិល្បករ សិល្បការិនី និង អ្នកជិតដិតស្រីតារាស្រី សុភ័ក្ត្រ កុសុម៉ា ហាក់បង្ហាញអារម្មណ៍ហួសចិត្តយ៉ាងខ្លាំង ក្រោយពីឃើញការបង្ហោះរូបភាព និង សាររបស់លោក តាប៊ុយ ពាក់ព័ន្ធនឹងកញ្ញា សុភ័ក្ត្រ កុសុម៉ា។
ក្នុងនោះ សារ ដែលលោក តាប៊ុយ បានបង្ហោះអមនឹងរូបភាព Pre-wedding របស់កញ្ញា សុភ័ក្ត្រ កុសុម៉ា បានរៀបរាប់៖ «តាមពិតកូនកំលោះ សន្សំលុយមិនទាន់គ្រប់ តែខាងកូនក្រមុំថែមលុយការប្តី» ដោយការលេងសើចហាក់លើសលស់ រហូតម្ចាស់សាមីខ្លួន គឺកញ្ញា សុភ័ក្ត្រ កុសុម៉ា និង គូដណ្តឹង ក៏ចេញមុខប្រតិកម្មភ្លាមៗដែរ។
ម្យ៉ាងវិញទៀត ក្រឡេកទៅមើលមហាជនអ្នកលេងបណ្តាញសង្គមហ្វេសប៊ុក និង អ្នកក្នុងចង្កោមសិល្បៈ ក៏មិនអស់ចិត្តនឹងការបង្ហោះរបស់លោក តាប៊ុយ រហូតចេញមកបញ្ចេញមតិមិនពេញចិត្ត និង រិះគន់ថា ពិធីកររូបនេះ លេងសើចបែបមិនឱ្យតម្លៃគ្នាសោះ៕