ចែកគ្នាដឹង! ប៉ុន្មានថ្ងៃទៀត នៅមន្ទីរពេទ្យសូវៀតនឹងមានផ្ដល់ការពិនិត្យ និង ព្យាបាលជំងឺភ្នែក ២ ថ្ងៃពេញជាប់គ្នា
នៅថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ ២០២៤ នេះ មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានចេញសេចក្ដីជូនដំណឹងឱ្យបានដឹងថា នៅក្នុងខែកញ្ញានេះ ខាងមន្ទីរពេទ្យនឹងមានការពិនិត្យ និង ព្យាបាលជំងឺភ្នែក រយៈពេល ២ ថ្ងៃពេញ។
យោងតាមសេចក្តីជូនដំណឹងបានឱ្យដឹងថា ផ្នែកចក្ខុរោគ នៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានសហការជាមួយក្រុមគ្រូពេទ្យមកពីប្រទេសអូស្ត្រាលី នឹងផ្តល់ជូនការពិនិត្យ និង ព្យាបាលជំងឺត្របកភ្នែក និង ប្រព័ន្ធទឹកភ្នែក នៅថ្ងៃទី ១៦ និង ថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ ២០២៤ ខាងមុខនេះ។
អាស្រ័យហេតុនេះ ប្រជាពលរដ្ឋទាំងអស់ដែលមានបញ្ហាភ្នែកដូចបានរៀបរាប់ អាចអញ្ជើញទៅជួបពិនិត្យផ្ទាល់ជាមួយគ្រូពេទ្យបាន ឬ អាចសាកសួរព័ត៌មានលម្អិតបន្ថែមតាមរយៈលេខទូរស័ព្ទ ០៩២ ៩៨៦ ៥៣២៕
សូមអានសេចក្ដីលម្អិតបន្ថែមនៅខាងក្រោម ៖