បវរកញ្ញា ហុក សារិតុលា កែកុនខ្ទង់ក្រមុះថ្មី លើកសម្រស់កាន់តែស្អាតប្លែកពីសម្រស់ធម្មជាតិមួយកម្រិត
និយាយពីបវរកញ្ញា ហុក សារិតុលា ម្ចាស់ជ័យលាភីគ្រងមកុដដំបូងនៃកម្មវិធី Miss Wisdom Cambodia 2021 ក្រោយពីបានខកខានក្នុងការចូលរួមប្រកួតលើឆាកអន្តរជាតិ នាងក៏ក្ដោបបានទីផ្សារ និង ប្រជាប្រិយភាពក្នុងវិស័យសម្ដែងវិញ ដែលបានលេចមុខសម្ដែងភាពយន្តភាគខ្មែរបន្តបន្ទាប់ និង ហាក់ឃ្លាតឆ្ងាយពីវិស័យបវរកញ្ញាជាង ៣ ឆ្នាំ។
យ៉ាងណាមិញ ក្រោយពីអាកខានវត្តមានបវរកញ្ញារូបនេះបង្ហាញខ្លួនលើឆាកបវរកញ្ញាប៉ុន្មានឆ្នាំ មួយរយៈកន្លងទៅ ហុក សារិតុលា ក៏បានធ្វើឱ្យមហាជនអ្នកគាំទ្រចាប់អារម្មណ៍ចំពោះនាងជាថ្មី ខណៈបានឃើញនាងបង្ហាញវត្តមានលើឆាកបវរកញ្ញា ដើរបង្ហាញមកុដក្នុងកម្មវិធី Miss Grand Cambodia 2024 ដែលមើលទៅនាងកាន់តែស្រស់ស្អាតលេចធ្លោជាងពីមុនទៅទៀត។
ជាមួយគ្នានោះ មហាជនអ្នកគាំទ្ររបស់ ហុក សារិតុលា ក៏បានបង្ហាញការចាប់អារម្មណ៍សរសើរ និង ហាក់ស្ដាយពីសមត្ថភាពរបស់នាង ដែលបានលើកទឹកចិត្តជំរុញឱ្យនាងវិលត្រឡប់មកប្រកួតបវរកញ្ញាម្ដងទៀត។
ស្របពេលបង្ហាញវត្តមានជាថ្មីលើវិស័យបវរកញ្ញា និង ទទួលបានការជំរុញគាំទ្រខ្លាំងឱ្យនាងចូលប្រកួតដណ្ដើមមកុដបវរកញ្ញាម្ដងទៀត ថ្មីៗនេះ កញ្ញា ហុក សារិតុលា កាន់តែឆក់បានចំណាប់អារម្មណ៍មហាជនខ្លាំងទៀត ខណៈបានឃើញនាងបង្ហាញរូបសម្រស់ថ្មី ដែលបានកែកុនច្រមុះបន្ថែម ទម្រង់មុខកាន់តែស្អាតប្លែក លើកសម្រស់របស់នាងកាន់តែទាក់ទាញមួយកម្រិតទៀត៕