មង្គលការក្លើម្តង ត្រូវតែមានអ្វីរំភើបសម្រាប់គ្នា!!
ជិតដល់ថ្ងៃការក្លើហើយ មានអីរំភើបឲ្យគ្នាអត់? មិនទាន់មានក៏មិនអីដែរ ឥឡូវនេះអាន់ឆ័រ បានបន្តជាថ្មីនូវ កម្មវិធី «អាពាហ៍ពិពាហ៍បេះដូង និង បេះដូង» រដូវកាលទីពីរ ដែលយើងនឹងបន្តបេសកកម្មបំពេញក្ដីស្រមៃជូនគូស្នេហ៍ជាច្រើនគូ នៅតាមបណ្តាខេត្តក្រុងនានានៅក្នុងប្រទេសកម្ពុជា។
អ្វីដែលពិសេសក្នុងរដូវកាលថ្មីនេះ គឺយើងនឹងមានក្លើដែលជាអ្នកផ្តល់នូវភាពរីករាយ ក៏ដូចជាបំពេញបំណងប្រាថ្នាក្លើរបស់គាត់ក្នុងថ្ងៃអាពាហ៍ពិពាហ៍។
កាលពីរដូវកាលមុន អាន់ឆ័របានបំពេញបំណង គូស្វាមីភរិយាជាច្រើនគូ ក្នុងនោះមាន ចិញ្ចៀន នំខេកអាពាហ៍ពិពាហ៍ ក្រុមកំប្លែងសម្រាប់កាត់សក់ អញ្ជើញតារាលំដាប់មកសម្តែងក្នុងពីធី ។ល។
តស់!!! ចាំមើលថាក្លើអាចបំពេញបំណង និងធ្វើឲ្យក្លើរបស់គាត់រំភើបដោយរបៀបណា? កុំភ្លេចតាមដានជាមួយគ្នារៀងរាល់ថ្ងៃ ព្រហស្បតិ៍ វេលាម៉ោង ៩ ដល់ម៉ោង ១០ យប់ នៅលើកញ្ចក់ទូរទស្សន៍ប៉ុស្តិ៍បាយ័ន។
S2E1 – កម្មវិធី “អាពាហ៍ពិពាហ៍បេះដូង&បេះដូង” | Wedding Heart and Heart
S2E2 – កម្មវិធី “អាពាហ៍ពិពាហ៍បេះដូង&បេះដូង” | Wedding Heart and Heart