ក្ដៅៗ! អ្នកជិតដិតរបស់ Tong Tong ចេញមុខនិយាយភ្លែត ក្រោយឪពុក Best ទម្លាយមូលហេតុបែក
ថ្មីៗនេះ ដំណឹងបែកបាក់របស់តារាស្រី Best និងគូស្នេហ៍រូបសង្ហា Tong Tong បាននឹងកំពុងតែធ្វើឱ្យអ្នកគាំទ្រ និង មិត្តៗក្នុងសិល្បៈមានការភ្ញាក់ផ្អើលជាខ្លាំង បន្ទាប់ពីឪពុកខាងស្រីបានចេញមុខបញ្ជាក់ថា កូនស្រីរបស់លោក ពិតជាបានផ្តាច់ចំណងស្នេហ៍ជាង ២ ឆ្នាំជាមួយអ្នកកំលោះ Tong Tong ពិតប្រាកដមែន។
លើសពីនេះទៅទៀត ឪពុក Best ក៏បានទម្លាយចំៗថា ហេតុផលបែក មិនត្រឹមតែរឿងខាងប្រុសលួចលាក់មានស្រីនោះទេ តែក្នុងនោះក៏មានរឿងការរស់នៅគ្មានទឹកចិត្តរបស់អ្នកកំលោះរូបនេះថែមទៀតផង រហូតមហាជនឮពាក្យសម្តីទាំងនេះហើយ មានការភ្ញាក់ផ្អើលខ្លាំង និង ទន្ទឹងរង់ចាំការបកស្រាយពី Tong Tong ព្រោងព្រាត។
ទោះជាយ៉ាងណា ទន្ទឹមនឹងមហាជនកំពុងតែរង់ចាំការបកស្រាយពី Tong Tong ស្រាប់តែមានអ្នកជំនិតរបស់ Tong Tong ម្នាក់បានទម្លាយថា ពេលនេះខាងលោកមិនទាន់បានសួរនាំអ្វីដល់ Tong Tong ឡើយ ដោយរង់ចាំឱ្យខាងអ្នកគ្រប់គ្រងរបស់ Tong Tong ចេញមកបកស្រាយល្អជាង មិនថាជុំវិញរឿងរ៉ាវមូលហេតុបែកបាក់ ឬ ពាក្យសម្តីដែលឪពុករបស់ Best បានបកអាក្រាតផ្សេងៗនោះឡើយ៕