ខំហ្វឹកហាត់រាប់ឆ្នាំត្រៀមធ្វើតារាចម្រៀង តែចុងក្រោយតារាប្រុស ៤ ដួងនេះប្ដូរគោលដៅល្បីអស់ស្ទះ
សិល្បករក្នុងវិស័យសិល្បៈកូរ៉េទាំង K-Pop ឬ K-Drama ជាដើម ទម្រាំបាន Debut ក្លាយជាតារាដ៏ល្បីក្នុងវិស័យសិល្បៈកូរ៉េ ពិតណាស់ មានតារាជាច្រើនដួង តែងតែហ្វឹកហាត់ជាច្រើនឆ្នាំ ដើម្បីពង្រឹងសមត្ថភាព និង ជំនាញរបស់ពួកគេ។ដោយឡែក ក៏មានតារាមួយចំនួនកាលពីហ្វឹកហាត់ដំបូង គឺគ្រោងចូលជាតារាចម្រៀងនោះទេ ប៉ុន្តែបន្ទាប់ពីហ្វឹកហាត់រួចពួកគេបែរជា Debut ជាតារាសម្ដែងវិញ។ មកដល់សព្វថ្ងៃនេះ ប្រជាប្រិយភាពរបស់តារាទាំងនោះ ល្បីកាន់តែខ្លាំងឡើងៗ ពីសំណាក់អ្នកគាំទ្រ។
១. តារាសម្ដែង Lee Jong Suk
គូស្នេហ៍របស់កំពូលតារាសម្ដែងស្រី IU លោក Lee Jong Suk កាលពីឆ្នាំ ២០១៣ នៅក្នុងកម្មវិធី Entertainment Relay របស់ស្ថានីយ៍ទូរទស្សន៍ KBS 2TV លោកបានបង្ហើបថា ខ្លួនធ្លាប់បានហ្វឹកហាត់នៅក្រោមផលិតកម្ម SM ប្រហែលជា ៣ ខែ ដើម្បីត្រៀម Debut ជាមួយនឹងក្រុម K-pop ជាអ្នករ៉េប។
២. តារាសម្ដែង Ahn Hyo Seop
រីឯ តួឯកប្រុសក្នុងរឿង «Business Proposal» លោក Ahn Hyo Seop ធ្លាប់បានហ្វឹកហាត់នៅក្នុងផលិតកម្ម JYP អស់រយៈពេលប្រមាណជា ៣ ឆ្នាំ។ តារាប្រុសរូបនេះ ស្ទើរតែបាន Debut ជាមួយនឹងក្រុម GOT7 ទៅហើយកាលនោះ។
៣. តារាសម្ដែង Kim Min Kyu
ក្រឡេកទៅមើល តួរងប្រុសក្នុងរឿង «Business Proposal» វិញ គឺលោក Kim Min Kyu ធ្លាប់បានហ្វឹកហាត់នៅក្រោមផលិតកម្មរបស់ក្រុមចម្រៀង Seventeen ប្រហែលជា ១ ខែ។
៤. តារាសម្ដែង Kim Min Jae
លោក Kim Min Jae គឺជា Trainee ជំនាន់ទី ១ ក្រោមផលិតកម្ម CJ E & M ។ លោកបានហ្វឹកហាត់ក្រោមពួកគេអស់រយៈពេលប្រហែល ៤ ឆ្នាំជាមួយនឹងតារា K-drama ផ្សេងទៀតដូចជា លោក Kim Min-suk លោក Donghoon សមាជិកក្រុម ACE លោក Jun និង លោក Youngbin របស់ក្រុមចម្រៀង SF9៕