ចេញហើយ! តម្លៃសំបុត្រចូលមើលខនសឺត Bright និង Win នៅភ្នំពេញ ខ្ពស់បំផុត ៣៦០ ដុល្លារ
ការប្រគំតន្ត្រីដ៏ធំ ព្រមទាំងវត្តមានលើកដំបូងក្នុងប្រទេសកម្ពុជា របស់កំពូលតារាថៃ Bright Vachirawit និង Win Metawin ដែលមានឈ្មោះថា « #BrightWinSBSTour2023» នឹងធ្វើឡើងនៅថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ ២០២៣ ខាងមុខនេះ នៅសាលមហោស្រពកោះពេជ្រ រាជធានីភ្នំពេញ។
យ៉ាងណាមិញ នៅថ្ងៃទី ៣ ខែតុលា ឆ្នាំ២០២៣ នេះ គណនីផេកផ្លូវការបស់ GMMTV បានចេញតារាងតម្លៃពីការប្រគំតន្ត្រីមួយនោះជាផ្លូវការណ៍ សម្រាប់ឱ្យអ្នកគាំទ្រពួកគេទាំងពីរត្រៀមខ្លួនចុចទិញសំបុត្រហើយ។
ចំពោះតម្លៃសំបុត្របែងចែកជា ៨ ពណ៌ និង តម្លៃផ្សេងៗគ្នាទៅតាមកន្លែងអង្គុយផ្ទាល់៖
- សំបុត្រពណ៌ខៀវ ដែលជាសំបុត្រ VIP មានតម្លៃ ៣៦០ ដុល្លារ
- សំបុត្រពណ៌បៃតង មានតម្លៃ ២៥០ ដុល្លារ
- សំបុត្រពណ៌ផ្កាឈូក មានតម្លៃ ២០០ ដុល្លារ
- សំបុត្រពណ៌ផ្ទៃមេឃ មានតម្លៃ ១៨០ ដុល្លារ
- សំបុត្រពណ៌ទឹកក្រូច មានតម្លៃ ១៥០ ដុល្លារ
- សំបុត្រពណ៌ក្រហម មានតម្លៃ ១០០ ដុល្លារ
- សំបុត្រពណ៌លឿង មានតម្លៃ ៧០ ដុល្លារ
- សំបុត្រពណ៌ប្រផេះ មានតម្លៃ ៥០ ដុល្លារ។
គួរឱ្យដឹងផងដែរថា សម្រាប់សំបុត្រនឹងដាក់លក់នៅថ្ងៃទី ០៩ ខែតុលា ឆ្នាំ ២០២៣ វេលាម៉ោង ១០ ព្រឹក ខាងមុខនេះ តាមរយៈ ticketmelon.com ៕