មុនចែកផ្លូវពី Best អ្នកកំលោះ Tong Tong ធ្លាប់ត្រូវគ្រូទាយថា ស្ល-ា..ប់ដោយសារស្រី
នៅទីបំផុតទំនាក់ទំនងដ៏សែនផ្អែមល្ហែមរយៈពេល ៣ របស់ស្រីស្រស់ប្រុសសង្ហា Tong Tong និង Best ត្រូវបានដើរដល់ផ្លូវបញ្ចប់ហើយ។ ជាមួយនឹងការចែកផ្លូវគ្នានេះ មានមហាជនច្រើនណាស់ដែលបានបង្ហាញអារម្មណ៍សោកស្តាយ ព្រោះថាកន្លងមកអ្នកទាំងពីរតែងស្រឡាញ់គ្នាខ្លាំង និង ទៅណាមកណាបណ្ដើរគ្នាពុំសូវដាច់ដែរ។
ងាកទៅមើលកំលោះ Tong Tong ក្រោយពីចែកផ្លូវគ្នាជាមួយ Best គេឃើញអ្នកកំលោះរូបនេះហាក់ស្ងប់ស្ងាត់ មិនសូវជាបង្ហាញសកម្មភាពលើបណ្ដាញសង្គមអ៊ីនស្តាក្រាមប៉ុន្មានឡើយ។ ក្នុងនោះ ចំពោះការបកស្រាយមូលហេតុនៃការបែក ក៏តារាប្រុសរូបនេះមិនចេញមកទម្លាយដែរ។
យ៉ាងណាមិញ បើក្រឡេកទៅមើល ១ ឆ្នាំមុន នៅពេលដែល Tong Tong មិនទាន់ចែកផ្លូវគ្នាជាមួយនឹង Best នោះ Tong Tong ធ្លាប់ឡើងសម្ភាសក្នុងកម្មវិធីមួយដោយបាននិយាយថា លោកធ្លាប់ត្រូវបានគ្រូទាយប្រាប់ថាស្លាប់ដោយសារតែមនុស្សស្រី ហើយពេលនេះមកចែកផ្លូវគ្នាទៀតរឹតធ្វើឱ្យមហាជនមានការចាប់អារម្មណ៍នូវទំនាយដែលលោកធ្លាប់បាននិយាយកាលពីមុន៕