នៅថ្ងៃទី ១៤ ខែមករា ឆ្នាំ ២០២៥ បេឡាជាតិសន្តិសុខសង្គម បានចែករំលែកចំណេះដឹងឱ្យបានដឹងថា សមាជិក ប.ស.ស. ដែលជាបុគ្គលិក កម្មករ និយោជិត និង អ្នកបម្រើក្នុងផ្ទះដែលកំពុងបម្រើការងារនៅតាមក្រុមហ៊ុន រោងចក្រ សហគ្រាស គឺអាចមានសិទ្ធិស្នើសុំប្រាក់បំណាច់ប្រចាំថ្ងៃ ៧០% (សម្រាកព្យាបាលជំងឺ)។
ក្នុងនោះ បេឡាជាតិសន្តិសុខសង្គម បានបញ្ជាក់ឱ្យបានដឹងថា ដើម្បីទទួលបានប្រាក់បំណាច់ប្រចាំថ្ងៃ ៧០% សម្រាប់រយៈពេលសម្រាកព្យាបាលជំងឺ លុះត្រាតែសមាជិក ប.ស.ស. មានលក្ខណៈដូចតទៅ៖
១. បានសម្រាកព្យាបាលចាប់ពី ៨ ថ្ងៃឡើងទៅ (តាមវេជ្ជបញ្ជានៅក្នុងមូលដ្ឋានសុខាភិបាលដែលជាដៃគូ ប.ស.ស.)
២. បានបង់ភាគទានចំនួន ២ ខែ ជាប់គ្នា ឬ ៦ ខែក្នុងរយៈពេល ១២ ខែចុងក្រោយ គិតមកដល់ខែដែលមានបញ្ហាសុខភាព
៣. កំពុងបំពេញការងារនៅតាមក្រុមហ៊ុន រោងចក្រ សហគ្រាស។
យ៉ាងណាមិញ សម្រាប់ព័ត៌មានបន្ថែម បងប្អូនអាចទំនាក់ទំនងទៅកាន់លេខ ១២៩៧ ឬ ១២៨៦ ឬតាមរយៈប្រព័ន្ធផ្សព្វផ្សាយបណ្តាញសង្គមរបស់បេឡាជាតិសន្តិសុខសង្គម៕