(វីដេអូ) ផ្អើលទាំងយប់! ក្រុមហ៊ុនហ្គេមល្បីមួយចេញវីដេអូមានរូបប្រាសាទអង្គរវត្តក្នុងហ្គេម Mobile Legend តែដាក់តំណាងផ្ទះលេខ ២
កាលពីយប់ថ្ងៃទី ១៦ ខែធ្នូ ឆ្នាំ ២០២៤ កន្លងទៅនេះ អ្នកលេងបណ្តាញសង្គមហ្វេសប៊ុក ជាពិសេស អ្នកនិយមលេងហ្គេមលើទូរស័ព្ទដៃ និង អ្នកលេងហ្គេមអាជីព Esports របស់កម្ពុជា បានផ្ទុះប្រតិកម្មភ្លាមៗក្រោយឃើញវីដេអូនៅក្នុងហ្គេម Mobile Legend បានបង្ហោះរូបភាពឡូហ្គូមួយ ដោយមានរូបប្រាសាទអង្គរវត្ត តែបែរជាដាក់តំណាងឱ្យប្រទេសថៃទៅវិញ។
ក្នុងនោះដែរ វីដេអូដែលបង្ហោះឡើងនោះ សម្រាប់អ្នកនិយមលេងហ្គេម ក៏បានដឹងថាជាការផលិតឡើងពីក្រុមហ៊ុន Moontoon ដែលជាក្រុមហ៊ុនរបស់ប្រទេសចិន បង្កើតវីដេអូហ្គេម និង ជាក្រុមហ៊ុនមានជំនាញការបង្កើតហ្គេមលើទូរសព្ទដៃ esports ជាដើម។
ភ្លាមនោះដែរ បណ្តាអ្នកនិយមលេងហ្គេមលើទូរស័ព្ទដៃ ជាពិសេស អ្នកលេងហ្គេមអាជីព Esports របស់កម្ពុជា ជាច្រើនបានធ្វើការចែករំលែក និង តវ៉ាភ្លាមៗទៅលើការបង្ហោះឡើង ដោយខុសទាំងស្រុងរបស់ក្រុមហ៊ុនហ្គេមដ៏ល្បីមួយនេះ។ លើសពីនោះ ក៏មានអ្នកលើកឡើងថា នេះមិនមែនជាលើកទី ១ ទេ ដែលមានរឿងនេះកើតឡើង គឺជាច្រើនលើកហើយដែរ៕
សូមចុចទីនេះ ដើម្បីទស្សនាវីដេអូ៖