(វីដេអូ) ហាងវាលស្រែក្បែរស្ពានអ្នកលឿងរបស់បេក្ខជន រស្មី Top10 MasterChef ត្រូវទឹកលិចដល់ដំបូលហាងរាល់ៗឆ្នាំ
មហាជននិយមតាមដានទស្សនាកម្មវិធី MasterChef Cambodia រដូលកាលទី ៣ ជាពិសេស បេក្ខជន Top 10 អ្នកនាង កែ វង្សច័ន្ទរស្មី មួយចំនួនច្បាស់ជាបានជ្រាបហើយថា អ្នកនាង គឺជាម្ចាស់អាជីវកម្មជាច្រើនកន្លែង ដោយក្នុងនោះក៏រួមមានហាង «វាលស្រែក្បែរស្ពានអ្នកលឿង» ផងដែរ។
ថ្មីៗនេះ អ្នកនាង កែ វង្សច័ន្ទរស្មី បានបង្ហោះវីដេអូ ពីទិដ្ឋភាពមួយចំនួនក្នុងហាង វាលស្រែក្បែរស្ពានអ្នកលឿង របស់អ្នកនាង ដែលទឹកលិចដេញជិតចូលមកដល់ក្នុងហាងហើយ ពោលគឺ រាល់ឆ្នាំឱ្យតែរដូវទឹកឡើង គឺហាងនាងត្រូវបានបិទតែម្តង។
ក្នុងនោះ បេក្ខជន Top 10 MasterChef Cambodia រដូវកាលទី ៣ រូបនេះ បានឱ្យដឹងថា ហាងអ្នកនាង គឺត្រូវទឹកលិចដល់ដំបូលហាងជារៀងរាល់ឆ្នាំមិនដែលខាននោះឡើយ។ អ្នកនាង កែ វង្សច័ន្ទរស្មី ក៏បានបន្តថា ពេលហាងលិចម្តងៗ គឺរយៈពេល ២ ខែ ឯនោះ ទើបស្រកវិញ។
យ៉ាងណាមិញ នៅក្នុងឆ្នាំនេះ អ្នកនាង កែ វង្សច័ន្ទរស្មី ក៏បានបញ្ជាក់ថា ឆ្នាំនេះ ហាងវាលស្រែក្បែរស្ពានអ្នកលឿង អ្នកនាងមិនបានបិទដូចឆ្នាំមុនៗឡើយ គឺបើកលក់ធម្មតា គ្រាន់តែរើពីទីតាំងលិច ទៅទីតាំងក្បែរនោះ ដែលមានទួលខ្ពស់៕