(វីដេអូ) ឡូយកប់! នី មុន្នីនាថ លេង Trend «Temple Run» បង្ហាញប្រាសាទខ្មែរដល់ទៅ ៤ ដល់ពិភពលោក
ថ្មីៗនេះ មហាជនអ្នកលេងបណ្តាញសង្គម Tik Tok ក្នុងប្រទេសកម្ពុជា កំពុងផ្ទុះការចាប់អារម្មណ៍នឹង Trending ថ្មីមួយ ដែលត្រូវបានអ្នកទេសចរយកត្រាប់ការលេងហ្គេម «Temple Run» មករត់នៅពិភពមនុស្សពិតនៅតាមតំបន់ប្រាសាទនានានៅក្នុងប្រទេសកម្ពុជា។
ក្នុងនោះ អ្វីគួរឱ្យចាប់អារម្មណ៍ គេឃើញមានតារាប្រុសស្រីជាច្រើនរូប បានចូលរួមលេងជាបន្តបន្ទាប់ ដើម្បីបង្ហាញពីអត្តសញ្ញាណ និង ប្រាង្គប្រាសាទដ៏ល្អផូរផង់របស់កម្ពុជាទៅដល់ភ្ញៀវទេសចរទាំងអស់ជុំវិញពិភពលោក ឱ្យបានស្គាល់ពីប្រាសាទខ្មែរកាន់តែទូលំទូលាយ។
ជាក់ស្តែងថ្មីៗនេះ តារាសម្ដែង នី មុន្នីនាថ ក៏បានចូលរួមលេង Trend «Temple Run» នេះ ដូចគ្នា ហើយអ្វីដែលពិសេសនោះ កញ្ញា នី មុន្នីនាថ បានបង្ហាញទីតាំងប្រាសាទជាច្រើនក្នុងក្រុងសៀមរាប។
ក្នុងនោះដែរ គេឃើញកញ្ញា នី មុន្នីនាថ បានទៅលេង Trend មួយនេះ នៅខាងមុខប្រាសាទអង្គរវត្ត, ប្រាសាទបាយ័ន, ប្រាសាទបាភួន និង ប្រាសាទប្រែរូប ព្រមទាំងទីតាំងមួយចំនួនទៀត ដើម្បីជាការចូលរួមជួយផ្សព្វផ្សាយតំបន់ទេសចរណ៍របស់កម្ពុជាទៅកាន់ពិភពលោក៕