ឈិន មុន្នីនាថ ហុចក្រមាខ្មែរ និង ខោគុនខ្មែរដល់ Youtuber ដ៏ល្បី Speed លើទឹកដីកម្ពុជា
បន្ទាប់ពីការមកដល់ប្រទេសកម្ពុជាកាលពីថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ ២០២៤ កន្លងទៅ Youtuber ដ៏ល្បីសហរដ្ឋអាមេរិក IShowSpeed ថានឹងវិលត្រឡប់មកកម្ពុជាជាថ្មី ក្នុងពេលឆាប់ៗ។
យ៉ាងណាមិញ ដូចដែលបានសន្យានៅថ្ងៃទី ២៣ ខែកញ្ញា ឆ្នាំ ២០២៤ នេះ IShowSpeed បានមកដល់ទឹកដីកម្ពុជាជាថ្មីហើយ ដោយលោកបានធ្វើការ Live Stream នៅម្តុំផ្សារទួលទំពូង។ ក្នុងនោះ IShowSpeed ក៏ទទួលបានការចូលរួមគាំទ្រ ហូរកញ្ចៀវពីប្រជាជនកម្ពុជាដូចជាច្រើនដែរ។
អ្វីដែលគួរឱ្យចាប់អារម្មណ៍ IShowSpeed បានដើរកម្សាន្តរហូតទៅដល់ក្លឹបហាត់ប្រដាល់មួយ ឈ្មោះថា «Cambodia Top Team» របស់លោក ហ៊ុន ច័ន្ទរាជ និង បានឡើងទៅប្រដាល់ជាមួយកីឡាករប្រដាល់ខ្មែរទៀតផង។
ក្នុងនោះដែរ អ្នកគាំទ្រក៏បានចាប់ភ្លឹកនឹង តារាស្រី ឈិន មុន្នីនាថ ក៏មានវត្តមាននៅទីនោះដែរ ក៏ព្រោះនាងក៏ជាគ្រូបង្វឹកមួយរូបនៅក្លឹបនោះដែរ។ ម្យ៉ាងវិញទៀត អ្វីដែលជាទីមោទកភាព កញ្ញា ឈិន មុន្នីនាថ បានហុចក្រមាខ្មែរជូនដល់ Speed និង ខោមានអក្សរគុនខ្មែរដល់ Youtuber ល្បីឈ្មោះរូបនេះដែរ៕