ថ្ងៃប្រឡងបាក់ឌុប ចំថ្ងៃតែមួយត្រូវដង្ហែស.-ពម្ដាយ កូនប្រុសបានត្រឹមឆ្លៀតមកអើតមុខអ្នកមានគុណចុងក្រោយ មិនបានជូនដំណើរចប់ចុងចប់ដើម
មហាជនអ្នកប្រើប្រាស់បណ្ដាញសង្គម បាននាំគ្នាសម្ដែងក្ដីអាណិតអាសូរទៅលើយុវជនមួយរូប ដែលបានបាត់បង់អ្នកម្ដាយជាទីស្រឡាញ់ ក្នុងថ្ងៃដែលខ្លួនត្រូវប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ២០២៤ នៅមណ្ឌលប្រឡងស្ថិតក្នុងភូមិស្គន់ ឃុំសូទិប ស្រុកជើងព្រៃ ខេត្តកំពង់ចាម។
ទាក់ទិនទៅនឹងរឿងរ៉ាវដ៏រំជួលចិត្តនេះ តាមរយៈគណនីមួយដែលមានឈ្មោះ ម៉ាថាយ លក់ទូរស័ព្ទដៃ បានបង្ហោះរូបភាព និង សារនៅថ្ងៃទី ០៩ ខែតុលា ឆ្នាំ ២០២៤ ឱ្យបានដឹងថា យុវជនឈ្មោះ សាន ភក្តី ដែលត្រូវប្រឡងបាក់ឌុប ចំថ្ងៃតែមួយជាមួយថ្ងៃដង្ហែសពម្ដាយ បានចេញពីប្រឡងបាក់ឌុបវេនព្រឹក នៅមណ្ឌលស្គន់ ដើម្បីមកជួបម្ដាយរបស់ខ្លួនដែលបានបាត់បង់ជីវិតជាលើកចុងក្រោយ។
តាមប្រភពបានបន្តឱ្យដឹងថា ក្រោយជួបមុខម្ដាយជាលើកចុងក្រោយ យុវជនរូបនេះ បានត្រឡប់ទៅបំពេញកាតព្វកិច្ចប្រឡងវិញ ទាំងមិនបានសូម្បីជូនដំណើរអ្នកម្ដាយជាទីស្រឡាញ់របស់ខ្លួនឱ្យចប់ចុងចប់ដើម ដែលនេះជាសម្ពាធដ៏ធំពិបាកនឹងទទួលយក ខណៈគ្រួសាររបស់គេក៏មានជីវភាពខ្វះខាត គួរឱ្យអាណិត៕
សូមទស្សនាវីដេអូនៅខាងក្រោម ៖