(វីដេអូ) សុខ រ៉ាស៊ី ដាក់ឱ្យ MGI 2024 ចំៗ រឿងញ៉ាំសណ្ដែកដីហើយនិយាយបញ្ឆិតបញ្ឆៀង មិនស័ក្តិសមក្នុងនាមជាបវរកញ្ញានាំសន្តិភាព
ថ្មីៗនេះ លើបណ្ដាញសង្គមហ្វេសប៊ុក និង Tiktok មានមហាជនអ្នកគាំទ្រវិស័យបវរកញ្ញាកម្ពុជាជាច្រើន កំពុងផ្ទុះចាប់អារម្មណ៍ និង វែកញែកជាថ្មីដោយបង្ហាញការហួសចិត្តខ្លាំង ក្រោយពីបានឃើញវីដេអូខ្លីមួយនៃសកម្មភាពរបស់ម្ចាស់មកុដថ្មី MGI 2024 មកពីប្រទេសឥណ្ឌានោះ អង្គុយញ៉ាំសណ្ដែកដី ហើយបាននិយាយទាក់ទងនឹងរឿងសណ្ដែកដីដោយមានចេតនាឌឺដងមកកាន់កម្ពុជា។
ក្នុងវីដេអូនោះ ម្ចាស់មកុដថ្មី MGI 2024 ឈ្មោះ Rachel បាននិយាយឆ្លើយឆ្លងនឹងនារីជនជាតិថៃម្នាក់ ហើយនារីនោះបានហុចសណ្ដែកដី និង បានសួរនាង Rachel ថាជាអ្វី? ភ្លាមនោះ នាង Rachel បាននិយាយជាភាសាអង់គ្លេសពីសណ្ដែកដីនោះ ប៉ុន្តែនារីជនជាតិថៃនោះបានប្រាប់នាងនូវពាក្យសណ្ដែកដីជាភាសាថៃ ហើយឱ្យនាង Rachel និយាយតាមជាមួយនឹងសំណើចសើចចំអក។ អ្វីដែលចាប់អារម្មណ៍នោះ គឺនាង Rachel ថែមទាំងបានលេបខាយដាក់ល្បោយសម្តីថា drama from Ccccc, Cam… ទៀតផង។
ក្រោយឃើញវីដេអូមួយនេះ មហាជនអ្នកគាំទ្រកម្ពុជា ក៏ដូចជាអ្នកសិល្បៈជាច្រើន កំពុងផ្ទុះការចែករំលែកខ្លាំង និង បានភ្ជាប់ជាមួយមតិវែកញែកហួសចិត្តខ្លាំងចំពោះបវរកញ្ញាឥណ្ឌា Rachel ដែលបានបង្ហាញទង្វើមិនសមស័ក្តិនឹងងារជាបវរកញ្ញាដែលនាំសន្តិភាព ដូចអ្វីដែលនាងបានលើកឡើងក្នុងការតស៊ូមតិខណៈពេលប្រឡង MGI ដែលមានគោលបំណងបញ្ឈប់អំពើហិង្សា និង សង្គ្រាមនោះ។ ជាពិសេសអ្នកគាំទ្រវិស័យបវរកញ្ញាកម្ពុជាមួយចំនួនខកចិត្តខ្លាំងដែរ ដែលធ្លាប់ស្រឡាញ់គាំទ្រនាង អំឡុងពេលនាងមកប្រកួតនៅខ្មែរមួយរយៈមុននោះទៀតផង។
ដោយឡែក ក្រឡេកទៅមើលពិធីករកម្ពុជា លោក សុខ រ៉ាស៊ី ហាក់នៅមិនស្ងៀមដែរ ក្រោយពីបានឃើញទង្វើរបស់ MGI 2024 ហើយ ក៏បានចេញវីដេអូទាំងយប់ដោយអមនឹងសារមួយថា៖ «Miss Grand India ធ្វើជ្រុលពេកហើយមកលើកម្ពុជា ស្តាយចិត្ត ដែលគោរពស្រលាញ់គាត់ យុគ ៩ នាំឱ្យស្គាល់ចរិតគាត់ច្បាស់»។
លើសពីនោះ ក្នុងវីដេអូនោះដែរ លោក សុខ រ៉ាស៊ី បានភ្ជាប់នូវសកម្មភាពរបស់ Miss Grand ឥណ្ឌា Rachel និង Miss Grand ភូម៉ា Thae Su Nyein មកប្រៀបធៀបគ្នា ដោយលើកឡើងថា៖ «ម្ចាស់មកុដ បែរជាទៅឡាយលក់ប្រេងកូឡា ខណៈលំដាប់រង Miss Grand ភូម៉ា ដែលបោះបង់តំណែងទៅឡាយលក់ពេជ្រ»៕
សូមទស្សនាវីដេអូខាងក្រោម៖