ដល់-ក! ហាងអាហារមួយនៅម៉ាឡេស៊ី យកសាច់ជ្រូកទៅលាងលើបន្ទះលូ មហាជនប្រតិកម្មហួសចិត្តឱ្យបិទហាងភ្លាមៗ
ថ្មីៗនេះសារព័ត៌មាន enanyang.my បានរាយការណ៍ពីហាងអាហារមួយនៅប្រទេសម៉ាឡេស៊ី ដែលកំពុងតែត្រូវមហាជនរិះគន់ដូចព្យុះ ក្រោយពីឃើញបុគ្គលិក ២ នាក់បានយកសាច់ទៅលាងហើយដាក់ផ្ទាល់នៅនឹងអិដ្ឋយ៉ាងគ្មានអនាម័យ។
ក្នុងនោះ មានអ្នកថតបានថា បុគ្គលិករបស់ហាងខាងលើនេះ បាននាំគ្នាយកសាច់ដែលកកហើយទៅបាញ់ទឹកលាងនៅលើបន្ទះលូដែលនៅពីក្រោយហាង ដែលមើលទៅហាក់មិនគិតដល់សុខភាពអនាម័យរបស់ភ្ញៀវសោះ។ ដោយឡែក ក្រោយពីវីដេអូត្រូវបានគេចែកចាយទៅ ខាងហាងបានធ្វើបានបិទបណ្តោះអាសន្ន ព្រមទាំងបានស្រាវជ្រាវទៅលើករណីនេះ ហើយក៏បានចេញមុខមកសុំទោស និងបកស្រាយវិញថា សាច់ដែលបុគ្គលិកបានយកទៅលាងនោះ គឺជាសាច់ដែលខូច និង ត្រូវចោលទៅហើយ តែបុគ្គលិកក៏យកមកលាងដើម្បីយកទៅឱ្យឆ្កែនៅតាមផ្លូវស៊ីប៉ុណ្ណោះ មិនមែនជាសាច់ដែលត្រូវយកទៅធ្វើម្ហូបឱ្យភ្ញៀវនោះទេ។
យ៉ាងណាមិញ បើទោះជាមានការបកស្រាយរួចក៏ដោយ ប៉ុន្តែខាងហាងនេះនឹងត្រូវខាងមន្រ្តីជំនាញពាក់ព័ន្ធត្រួតពិនិត្យម្តងទៀត ដើម្បីបញ្ជាក់ឱ្យច្បាស់ចំពោះករណីនេះ៕
ប្រភព៖ Kapook