(វីដេអូ) បានទាំងព្រម! ពិធីការិនី ប៉ែន ស្រីពេជ្រ មិនត្រឹមតែស្អាតពូកែវោហារស័ព្ទ ច្រៀងក៏ពីរោះ រីឯភាសាក៏បានទៀត
និយាយពីអ្នកនាង ប៉ែន ស្រីពេជ្រ ជាពីធីការិនីដ៏មានប្រជាប្រិយភាពមួយរូបនៅក្នុងសិល្បៈ ដែលតែងទទួលបានការស្រឡាញ់គាំទ្រ និង លើកសរសើរចំពោះសមត្ថភាព ទេពកោសល្យជាពិធីការិនីពេញដោយវោហារស័ព្ទរបស់អ្នកនាង ដែលក្ដោបបានឱកាសការងារ និង កាន់កម្មវិធីតូចធំជាច្រើននៅក្នុងស្ថានីយទូរទស្សន៍ហង្សមាស។
លើសពីនេះ ក្រៅពីមានសមត្ថភាពជាពិធីការិនីពេញដោយវោហាស័ព្ទ កន្លងមក ប៉ែន ស្រីពេជ្រ ក៏តែងទទួលបានសរសើរជាមួយសមត្ថភាពរបស់នាងមួយទៀត គឺអាចច្រៀងបានយ៉ាងពីរោះមិនចាញ់តារាចម្រៀងអាជីពនោះទេ ដែលធ្លាប់ចេញបទចម្រៀងផ្ទាល់ខ្លួនប៉ុន្មានបទទៀតផង។
ដោយឡែក ថ្មីៗកន្លងទៅនេះ អ្វីកាន់តែធ្វើឱ្យមហាជនអ្នកគាំទ្រចាប់អារម្មណ៍ខ្លាំងចំពោះពិធីការិនីល្បីឈ្មោះរូបនេះ ខណៈបានឃើញវីដេអូមួយដែលនាងបង្ហោះលើ TikTok ដោយបានឱ្យដឹងថាពិធីការិនីឆ្នើមរូបនេះ ក្រៅពីសមត្ថភាពផ្សេងៗលើវិសយសិល្បៈ នាងក៏មានចំណេះដឹងផ្នែកភាសាខ្លាំងដែរ ដោយក្រៅពីភាសាខ្មែរ នាងអាចនិយាយភាសាថៃបានយ៉ាងស្ទាត់ជំនាញទៀតផង៕