គួរឱ្យសរសើរ! ឡើងកាន់តំណែងភ្លាម រដ្ឋមន្ត្រីក្រសួងកសិកម្មថ្មី ជិះឧទ្ធម្ភាគចក្រចុះចែកស្រូវពូជ និង ជំនួយផ្សេងៗដល់ពលរដ្ឋ
បន្ទាប់ពីប្រជុំវាយតម្លៃ និង ចាត់ចែងការងារនៅក្រសួងពេញមួយថ្ងៃ នៅព្រឹកថ្ងៃទី ១៩ ខែតុលា ឆ្នាំ ២០២២ នេះ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានធ្វើដំណើរតាមឧទ្ធម្ភាគចក្រ ជាមួយឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី ១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ចុះបំពេញបេសកកម្មតាមខេត្ត និង ចាប់ផ្ដើមជាផ្លូវការទៅតាមបណ្តាទីតាំង ដែលមានប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ ដើម្បីចែកជូននូវជំនួយសម្រាប់ស្តារឡើងវិញនូវការខូចខាត។
តាមរយៈបេសកកម្ម រដ្ឋមន្ត្រីក្រសួងកសិកម្ម បានចុះពិនិត្យស្ថានភាពទីតាំង ដែលមានប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ ដើម្បីចែកស្រូវពូជ និងជំនួយផ្សេងៗ សម្រាប់ស្តារឡើងវិញនូវការខូចខាតដោយសារទឹកជំនន់។
ឯកឧត្តម ឌិត ទីណា បានបញ្ជាក់ថា ការងារនេះចាំបាច់ និង បន្ទាន់ណាស់ ដើម្បីធានាថាបងប្អូនប្រជាកសិករយើង លោកបានទទួលពូជស្រូវសម្រាប់ដាំដុះឡើងវិញទាន់ពេលវេលា នៅពេលដែលទឹកចាប់ស្រកទៅវិញនោះ៕
ប្រភព ៖ ក្រសួងព័ត៌មាន