ជាការពិតណាស់ នៅពេលដែលមានទារកទើបនឹងកើត សាច់ញាតិជាធម្មតាតែងតែនាំគ្នាទិញកាត បាច់ផ្កា ឬ ពេលខ្លះប៉េងប៉ោង ដើម្បីជាការស្វាគមន៍អបអរសមាជិកថ្មីចូលក្នុងផ្ទះ ។ ទោះជាយ៉ាងណា វាជារឿងដ៏កម្របំផុតដែលប៉េងប៉ោងជូនជាកាដូតាំងពីតូច គឺអាចរក្សានៅសភាពដូចដើមរយៈពេលជិត ៣០ ឆ្នាំនោះ ។
ជាក់ស្ដែងដូចជានៅពេលបុរសម្នាក់ឈ្មោះ Ryan Harrison លោកយាយរបស់លោក បានទិញប៉េងប៉ោងតូចមួយដែលមានអក្សរលើនោះថា «It’s a Boy» ដែលត្រូវបានឪពុកម្ដាយលោករក្សាទុកក្នុងប្រអប់មួយ ។
នៅពេលគ្រួសាររើរុះមើលរបស់របរចាស់ៗ ពួកគេក៏បានប្រទះឃើញនៅប៉េងប៉ោងដដែលនេះ ដែលមានសភាពដូចគ្នាបេះបិទទៅនឹងប៉េងប៉ោងដែលលោកយាយលោក បច្ចុប្បន្នអាយុ ៨២ ឆ្នាំយកទៅមន្ទីរពេទ្យកាលពីលោកកើតនៅថ្ងៃទី ១១ ខែកក្កដា ឆ្នាំ ១៩៩២ ៕
ប្រភព៖ Ladbible