(វីដេអូ) កៀកបុណ្យភ្ជុំបិណ្ឌ! អ្នកគ្រប់គ្រង និង Top 5 MGC 2023 ស្លៀកឈុតប្រពៃណីប្រជែងសម្រស់គ្នាយ៉ាងសមសួន
ពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ ឆ្នាំ ២០២៣ នេះ កាន់តែខិតជិតមកដល់ហើយ ដោយពិធីកាន់បិណ្ឌ ១ ត្រូវនឹងថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ ២០២៣ ខាងមុខនេះ។ ក្នុងនោះ បើក្រឡេកទៅមើលលើបណ្ដាញសង្គមរបស់អ្នកសិល្បៈមួយចំនួនវិញ បាននាំគ្នាតុបតែងខ្លួន ស្លៀកពាក់ឈុតប្រពៃណីខ្មែរ ហូលផាមួង បង្ហោះលើហ្វេសប៊ុកបណ្ដើរៗហើយ។
ជាក់ស្ដែង ថ្មីៗនេះ ក៏បានឃើញអ្នកគ្រប់គ្រងកម្មវិធី Miss Grand Cambodia អ្នកនាង អ៊ឹម សុគន្ធា និង បវរកញ្ញា Top5 នៃកម្មវិធី Miss Grand Cambodia 2023 រួមមាន ម្ចាស់ជ័យលាភីគ្រងមកុដ ភឹម ស្រីនោ, លំដាប់រងទី ១ កញ្ញា កុយ អេនណា, លំដាប់រងទី ២ កញ្ញា អ៊ិន លក្ខិណា និង លំដាប់រងទី ៣ ស៊ូ ស្រីនិច ព្រមទាំងស្រីស្អាតរូបស្រស់ម្នាក់ទៀត បានរៀបបចំតុបតែងខ្លួនក្នុងឈុតប្រពៃណីខ្មែរយ៉ាងស្រស់ស្អាត និង ដើរបង្ហាញរាងបង្អួតសម្រស់ដ៏សមសួនថ្លៃថ្នូរ ក្នុងឈុតនេះ ដើម្បីត្រៀមស្វាគមន៍ថ្ងៃបុណ្យភ្ជុំបិណ្ឌខាងមុខនេះ៕ សូមចុចទីនេះដើម្បីទស្សនាវីដេអូ៖