(វីដេអូ) ពុំ ធារ៉ាចិន្តា នាដកាល្បីឈ្មោះ សម្រុកហាត់សមទាំងថ្ងៃក្តៅ សម្រាប់ត្រៀមបង្ហាញនៅព្រឹត្តិការណ៍ Sea Game
បើនិយាយពីមហាជននិយមតាមដានរឿងកំប្លែង «សំណើចគ្រួសារខ្ញុំ» ប្រាកដជាបានស្គាល់ជាក់ជាមិនខានតួអង្គ «ណាគ្រី» សម្តែងដោយកញ្ញា ពុំ ធារ៉ាចិន្តា ដែលទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីទេពកោសល្យនៃការសម្តែងរបស់នាង។
កញ្ញា ពុំ ធារ៉ាចិន្តា គឺមិនត្រឹមតែជាតារាសម្តែងនោះទេ តែនាងមានដើមកំណើតក្នុងវិថីសិល្បៈជានាដការមួយរូបដែលមានឈ្មោះបោះសំឡេង សាងប្រជាប្រិយភាពធ្លាប់ទៅសម្តែងនៅក្រៅប្រទេសថែមទៀតផង។
ថ្មីៗនេះដែរ នាដការបាំជំនាន់ក្រោយរូបនេះបានបង្ហាញអារម្មណ៍យ៉ាងច្បាស់ក្នុងការត្រៀមខ្លួនរួចជាស្រេចជាមួយនឹងនាដការបាំជាច្រើនរូបទៀត ក្នុងឱកាសបង្ហាញទស្សនីយភាពនានានៅក្នុងព្រឹត្តិការណ៍ស៊ីហ្គេម ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះក្នុងឆ្នាំ ២០២៣ នេះ។
អ្វីដែលកំពុងតែចាប់អារម្មណ៍នោះដែរ កញ្ញាពុំ ធារ៉ាចិន្តា បានបង្ហោះរូបភាពអមនឹងវីដេអូកំពុងហាត់សមរបាំជាមួយនឹងសិល្បការិនីជាច្រើនរូបទៀតទាំងកណ្តាលថ្ងៃ ធ្វើឱ្យមហាជនផ្ទុះការសរសើរ និង លើកទឹកចិត្តដល់ពួកគាត់ជាបន្តបន្ទាប់ផងដែរ ដែលបានលះបង់កម្លាំងកាយ កម្លាំងចិត្តក្នុងការត្រៀមបង្ហាញពិភពលោកពីរបាំបុរាណខ្មែរនៅក្នុងព្រឹត្តិការណ៍ស៊ីហ្គេម៕
សូមចុចខាងក្រោមនេះដើម្បីមើលវីដេអូ៖