តស់! សៅរ៍-អាទិត្យអត់ដឹងទៅណា អាចណាត់គ្នាចូលទស្សនាព្រះបរមរាជវាំងបាន អស់ម្នាក់តែ ១០០០ រៀលទេ
ព្រះបរមរាជវាំង នៃព្រះរាជាណាចក្រកម្ពុជា ជាទីប្រថាប់នៃព្រះមហាក្សត្រខ្មែរ ដែលមានទីតាំងស្ថិតនៅកណ្តាលរាជធានីភ្នំពេញ ក្បែរចំណុចប្រសព្វនៃទន្លេធំទាំងបួន ដែលគេហៅថាទន្លេចតុមុខ ដែលនេះគឺជាលក្ខណៈពិសេសនៃព្រះបរមរាជខ្មែរ ហើយក៏ជាបុព្វហេតុដែលគេប្រសិទ្ធនាមព្រះបរមរាជវាំងនេះថា ព្រះបរមរាជវាំងចតុមុខមង្គលផងដែរ។
ថ្មីៗនេះ ក្រុមការងារ Derleng.tvx បានចែករំលែក ណែនាំ និង លើកទឹកចិត្តឱ្យប្រិយមិត្តចូលទស្សនា ព្រះបរមរាជវាំង ដែលយ៉ាងតិចគួរតែចូលទស្សនាឱ្យបានម្ដង ព្រោះថាតម្លៃសំបុត្រចូលទស្សនា សម្រាប់ភ្ញៀវជាតិ គឺត្រឹមតែ ១,០០០ រៀលប៉ុណ្ណោះ ក្នុងមនុស្សម្នាក់ សមរម្យខ្លាំងសម្រាប់ការចូលទស្សនា ធានាថានឹងទទួលបានការយល់ដឹងពីស្ថាបត្យកម្មសំណង់នៃព្រះបរមរាជវាំង វប្បធម៌ ក៏ដូចជាចំណេះដឹងផ្សេងៗ ដែលពលរដ្ឋខ្មែរមិនគួរមើលរំលង។
ចំពោះពេលវេលាចូលទស្សនាវិញ គឺពេលព្រឹកចាប់ពីម៉ោង ០៨:០០ ដល់ ១១:០០ ព្រឹក និង ពេលរសៀលចាប់ពីម៉ោង ០២:០០ ដល់ ០៥:០០ រសៀល៕
ចង់ដឹងថា ទិដ្ឋភាពនៅក្នុងព្រះបរមរាជវាំងមានអ្វីពិសេសខ្លះនោះ សូមទស្សនាវីដេអូនៅខាងក្រោម ៖