អ្នកគាំទ្រប្រហោងពោះជាថ្មី! លី តាវហួរ សម្ដែងលើកនេះឈរប្របេះខ្លាំង សឹងធ្លា-ក់ពីលើឆាកកម្ពស់ ៥ ម៉ែត្រ
តារាចម្រៀងហុងកុង Andy Lau (លី តាវហួរ) ប៊ិះនឹងធ្វើឱ្យខ្លួនឯងរងរបួសជាថ្មី អំឡុងពេលធ្វើការប្រគំតន្ត្រីក្នុងក្រុងប៉េកាំង កាលពីសប្ដាហ៍កន្លងទៅ។
ជាក់ស្ដែង ខណៈកំពុងសម្ដែងបទ «Truly Forever» តារាសម្ដែង និងចម្រៀងវ័យ ៦២ ឆ្នាំរូបនេះ ឈរប្របេះយ៉ាងខ្លាំង សឹងតែធ្លាក់ពីលើឆាកយោងលោកឡើងលើកម្ពស់ ៥ ម៉ែត្រទៅហើយ។ រូបភាព និងវីដេអូត្រូវបានបង្ហោះពាសពេញបណ្ដាញសង្គម ដែលតាមឱ្យដឹងអ្នកចូលរួមផ្ទាល់ ក៏នាំគ្នាប្រហោងពោះស្រែកដោយការភ័យបារម្ភផងដែរ។
យ៉ាងណាមិញ គ្រប់គ្នាក៏ធូរចិត្តឡើងវិញ ដោយសារតែ Andy បានប្រុងប្រយ័ត្នខ្ពស់ តោងបង្កាន់ដៃឆាកយ៉ាងជាប់រហូតឆាកទម្លាក់ចុះមកក្រោមវិញដោយសុវត្ថិភាព។ ទោះជាយ៉ាងណាក៏ដោយ មហាជនក៏ដូចជាអ្នកគាំទ្រជាច្រើន បាននាំគ្នាបញ្ចេញមតិបង្ហាញពីការព្រួយបារម្ភចំពោះសុវត្ថិភាពតារាក្នុងដួងចិត្តខ្លួន បើនៅតែបន្តសម្ដែងយ៉ាងគ្រោះថ្នាក់បែបនេះ៕
ប្រភព៖ 8days