![ធ្លាប់ប្រកាសលែងលះផ្អើលអ្នកគាំទ្រ ស្រាប់តែថ្ងៃខួបរៀបការ ១២ ឆ្នាំ ភរិយា ស៊ុក សុភា កកាយរឿងនេះមកនិយាយ](https://www.popular.com.kh/wp-content/uploads/2024/06/BeBe-27-06-24-01.jpg)
ធ្លាប់ប្រកាសលែងលះផ្អើលអ្នកគាំទ្រ ស្រាប់តែថ្ងៃខួបរៀបការ ១២ ឆ្នាំ ភរិយា ស៊ុក សុភា កកាយរឿងនេះមកនិយាយ
រយៈពេល ១២ ឆ្នាំមកហើយដែលអតីតតារាសម្ដែងប្រុសដ៏ល្បីល្បាញ លោក ស៊ុក សុភា បានរៀបការសាងគ្រួសារ ហើយក៏ចាកចេញទៅរស់នៅប្រទេសអូស្ត្រាលីជាមួយភរិយា និង កូនៗជាទីស្រឡាញ់។
ជីវិតប្ដីប្រពន្ធ ប្រៀបដូចអណ្ដាត និង ធ្មេញ ជឿជាក់ថាប្រិយមិត្តអ្នកគាំទ្រតារាប្រុសរូបនេះប្រាកដជានៅចាំបាននៅឡើយ កាលពីអំឡុងឆ្នាំ ២០២១ កន្លងទៅ ភរិយាបណ្ដូលចិត្តរបស់លោក ស៊ុក សុភា បានប្រកាសចែកផ្លូវគ្នាជាមួយគ្នា ធ្វើឱ្យផ្អើលពេញបណ្ដាញសង្គមហ្វេសប៊ុក ហើយកាលនោះ ស៊ុក សុភា ថែមទាំងបានត្រលប់មកនៅស្រុកខ្មែរមួយរយៈទៀតផង។
ដោយសេចក្ដីស្រឡាញ់ មិនយូរប៉ុន្មាន ស៊ុក សុភា ក៏បានត្រលប់ទៅជានាជាមួយភរិយាជាទីស្រឡាញ់នៅប្រទេសអូស្ដ្រាលី ហើយចាប់តាំងពីពេលនោះ ពួកគេទាំងពីរកាន់តែផ្អែមល្ហែមនឹងគ្នាកាន់តែខ្លាំង។
ដោយឡែកមកដល់ខួបអាពាហ៍ពិពាហ៍រយៈពេល ១២ ឆ្នាំ ស្រាប់តែភរិយាលោក ស៊ុក សុភា បានបង្ហោះសារមួយរៀបរាប់ខ្លះៗពីជីវិតប្ដីប្រពន្ធរបស់ពួកគេទាំងពីរថា ៖ «១២ ឆ្នាំកន្លងផុតទៅ ទោះបីជាពួកយើងបានជួបព្យុះភ្លៀង បក់បោកឥតល្ហែ តែទីបំផុតយើងនៅតែមានថ្ងៃនេះជាមួយគ្នា។ អ្វីដែលសំខាន់បន្ទាប់ពីព្យុះភ្លៀងនោះកើតឡើងហើយ គឺបានធ្វើឱ្យយើងកាន់តែយល់ចិត្តគ្នា និង ស្រឡាញ់គ្នាជាងមុន។ អរគុណនូវការតស៊ូរបស់យើងទាំងពីរ អរគុណដល់ពេលវេលាដែលធ្វើឱ្យយើងមានថ្ងៃនេះ»៕